![(វីដេអូ) ឆ្លាតណាស់! លី មួយលាង យកកាបូបដៃសូត្រប៉ាក់រូបអង្គរវត្ត ចែកបវរកញ្ញាប្រទេសផ្សេងៗ ផ្សព្វផ្សាយពីកម្ពុជា](https://www.popular.com.kh/wp-content/uploads/2024/07/1253.jpg)
(វីដេអូ) ឆ្លាតណាស់! លី មួយលាង យកកាបូបដៃសូត្រប៉ាក់រូបអង្គរវត្ត ចែកបវរកញ្ញាប្រទេសផ្សេងៗ ផ្សព្វផ្សាយពីកម្ពុជា
ពិតណាស់ គិតមកទល់ពេលនេះ រយៈពេល ៤ ថ្ងៃហើយ ដែលបរកញ្ញាយុវតី លី មួយលាង បាន និង កំពុងស្ថិតនៅក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Teen International 2024 ដោយរៀបចំឡើងនៅប្រទេសឥណ្ឌា។
ស្របពេលនេះដែរ ឃើញថាបវរកញ្ញាយុវតីកម្ពុជា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងៗនៅលើទឹកដីប្រទេសឥណ្ឌា។
ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះ យុវតី លី មួយលាង កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរពីសកម្មភាពរបស់នាង ដែលបវរកញ្ញាយុវតីរូបនេះមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗ។
ជាពិសេសចំពោះការរៀបចំខ្លួន ឃើញថាបវរកញ្ញាយុវតីរូបនេះ បានត្រៀមខ្លួនយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតលេចធ្លោមិនឱ្យចាញ់បវរកញ្ញាប្រទេសដទៃឡើយ។
ដោយឡែក អ្វីរឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ និង ហាក់ស្ងើចសរសើរពីភាពវៃឆ្លាតរបស់បវរកញ្ញាយុវតីកម្ពុជាយើងកាន់តែខ្លាំង ខណៈបានឃើញសកម្មភាពរបស់នាង រៀបចំកាបូបដៃច្នៃរំលេចរូបភាពប្រាសាទអង្គរវត្ត យកទៅចែកជូនបេក្ខភាពបវរកញ្ញាប្រទេសដទៃជាកាដូ និង ឆ្លៀតនិយាយបង្ហាញពីរូបភាពប្រាសាទ ដែលជាការជួយផ្សព្វផ្សាយពីអ្វីដែលជារបស់ខ្មែរឱ្យគេបានស្គាល់កាន់តែច្បាស់ទៀត៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖