ក្នុងរឿងសម្តែងសមខ្លាំង! តួឯកស្រីក្នុងរឿង «នាងវីណា» កំពុងផ្ទុះការចាប់អារម្មណ៍ពីសម្រស់នៅខាងក្រៅ ស្អាតច្រឡឹងៗ
ថ្មីនេះ មហាជននិយមតាមដានទស្សនាភាពយន្តនៅតាមបណ្តារោងកុន ច្បាស់ជាបានឮមកហើយ នៅភាពល្បីល្បាញរបស់ខ្សែភាពយន្តរបស់ឥណ្ឌូនេស៊ីមានចំណងជើងថា «Vina: Sebelum 7 Hari» ឬ «នាងវីណា ខ្មោចតៃហោង ៧ ថ្ងៃ»។
ក្នុងនោះ ខ្សែភាពយន្តខាងលើ ដែលបានដកស្រង់ចេញពីរឿងរ៉ាវពិត របស់គូស្នេហ៍យុវវ័យមួយគូនៅប្រទេសឥណ្ឌូនេស៊ីនេះ ក៏កំពុងតែផ្ទុះការគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។
ដោយឡែក ក្រឡេកមកមើលតួឯកស្រីនៅក្នុងរឿង «Vina: Sebelum 7 Hari» តួអង្គនាង វីណា គឺត្រូវបានសម្តែងដោយតារាស្រីវ័យក្មេង Nayla Denny Purnama។ ក្នុងនោះ គេបានដឹងថា Nayla Denny Purnama ត្រូវបានជ្រើសរើសដោយផ្ទាល់ពីម្តាយរបស់ វីណា ដើម្បីមកសម្តែងជាតួអង្គកូនរបស់គាត់ ក៏ព្រោះតែ Nayla មានមុខមាត់ និង អត្តចរិតស្រដៀងនឹង វីណា កូនស្រីគាត់កាលនៅរស់។
ជាការពិត ទន្ទឹមនឹងទទួលបានការសរសើរពីការសម្តែងយ៉ាងប៉ិនប្រសប់សមឥតទាស់ហើយនោះ តួឯកស្រីក្នុងភាពយន្តខាងលើគឺ កញ្ញា Nayla ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងរូបសម្រស់របស់នាងដែរ ដោយឆ្នាំនេះ ស្រីស្អាត Nayla គឺមានអាយុទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងមានចង្ការស្រួច ភ្នែកធំៗក្រឡង់ៗ គួរឱ្យទាក់ទាញ ពោលគឺជានារីដ៏ស្រស់ស្អាតមួយរូប៕