ថ្មីទៀត! ខួបកំណើត គង់ ចាន់ស្រមុំ និង កូនស្រីឆ្នាំនេះ តែងខ្លួនជាតួអង្គតុក្កតា Tinker Bell ស្អាតប្លែក
ជាការពិតណាស់ មហាជនអ្នកគាំទ្រ និង រមែងតាមដានជីវិតឯកជនរបស់តារាស្រី គង់ ចាន់ស្រីមុំ ច្បាស់ជាបានជ្រាបហើយពីជីវិតអភិជនហាយសូររបស់នាង។ ក្នុងនោះ គ្រួសាររបស់តារាស្រីស្រស់សោភារូបនេះ ក៏ត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកមើលលពីការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់នាង និង ស្វាមី គឺលោក គឹម សីហា ព្រមទាំងកូនស្រី នាងតូច ម៉ូម៉ូ ទៀតផង។
ដោយឡែក នៅថ្ងៃទី ០៧ ខែកក្កដា ជារៀងរាល់ឆ្នាំ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន និង កូនស្រីរួមគ្នាមិនដែលខាននោះឡើយ ហើយឆ្នាំ ២០២៤ នេះ ម៉ាក់ៗអភិជន គង់ ចាន់ស្រីមុំ ក៏បានរៀបចំកម្មវិធីយ៉ាងធំដូចគ្នា។
ដូចមហាជនបានជ្រាបមកហើយថា រយៈពេល ៥ ឆ្នាំកន្លងទៅ ដែលអ្នកនាង គង់ ចាន់ស្រីមុំ បានរៀបចំពិធីខួបកំណើតរួមគ្នានឹងកូនស្រី រមែងតុបតែងខ្លួនប្លែកៗ ស្អាតៗ ដោយក្នុងនោះអ្នកនាងក៏តម្រូវឱ្យភ្ញៀវចូលរួមតុបតែងដូចគ្នាដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង គង់ ចាន់ស្រីមុំ និង ម៉ូម៉ូ បានជ្រើសរើសយក concept តួអង្គក្នុងរឿងគំនូវជីវចល «Tinker Bell» មកតុបតែង មើលទៅពិតជាស្អាតប្លែកណាស់៕