ភ្លេចៗខ្លួន! កូនស្រីរបស់តួប្រុសស្រីក្នុងរឿង «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» ធំពេញក្រមុំស្ដូក សម្រស់ស្រស់ស្អាតខ្លាំង
បើនិយាយដល់តារាហុងកុង Kenix Kwok និង Frankie Lam ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ច្បាស់ ជាតួអង្គឯកស្រីប្រុស ដែលដើរតួជាម្ដាយឪពុករបស់ក្មេងៗទាំង ១០ នាក់ ក្នុងរឿងភាគដ៏ល្បី «យុទ្ធិសិល្ប៍បងប្អូនទាំង ១០»។ មិនត្រឹមជាប្ដីប្រពន្ធក្នុងរឿងនោះទេ ក្នុងជីវិតពិត តារាប្រុសស្រីទាំង ២ ក៏ជាប្ដីប្រពន្ធគ្នាដែរ ដោយបច្ចុប្បន្ន ពួកគេទទួលបានកូនស្រីម្នាក់ជាចំណងដៃ។
គិតមកដល់ពេលនេះ កូនស្រីរបស់តារាសម្ដែង Kenix Kwok និង Frankie Lam មានអាយុ ១៤ ឆ្នាំហើយ ចំណែកឯរូបរាង និងរូបសម្រស់វិញ គឺស្រស់ទាក់ទាញខ្លាំងមិនចាញ់ឪពុកម្ដាយរបស់នាងឡើយ។ ជាក់ស្ដែង កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ Tania កូនស្រីរបស់តារាប្រុសស្រីខាងលើ បានធ្វើការបង្ហោះរូបមួយចំនួនលើបណ្ដាញសង្គម Instagram ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនចាប់អារម្មណ៍ជាខ្លាំង។
រូបទាំងនោះដែរ Tania ស្ថិតក្នុងឈុតរ៉ូបពណ៌ស ចូលរួមកម្មវិធីមួយរបស់សាលា។ Tania ត្រូវបានមហាជនសរសើរពីរូបសម្រស់របស់នាងជាខ្លាំង ដោយនាងកាន់តែធំពេញរូបពេញរាង សម្រស់កាន់តែស្រស់ស្អាតទាក់ទាញខ្លាំង មិនចាញ់ម្ដាយរបស់នាងនោះឡើយ៕