អ្នកផលិតមាតិកាញ៉ាំអាហារចិនដ៏ល្បីម្នាក់ បានស្ល-ា.//ប់ភ្លាមៗពេលឡាយវីដេអូ ព្រោះញ៉ាំលើសកម្រិតពេក
តារា Mukbang ដ៏ល្បីមួយរូបក្នុងប្រទេសចិន បានស្លាប់ទាំងពេលកំពុងឡាយវីដេអូ បណ្ដាលឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និង តក់ស្លុតជាខ្លាំង។
តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា តារា Mukbang របស់ចិន Pan Xiaoting បានស្លាប់ភ្លាមៗ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ទាំងដែលរូបរាងកំពុងធ្វើការឡាយវីដេអូ។ មូលហេតុនៃការស្លាប់ភ្លាមៗរបស់តារាស្រីរូបនេះ គឺត្រូវបានគេសន្និដ្ឋានថា មកពីការញ៉ាំអាហារលើសកម្រិតខ្លាំងពេក។ ចំពោះលទ្ធផលកោសល្យវិច័យរបស់នាង បានបង្ហាញថាពោះរបស់នាងខូចខាតធ្ងន់ធ្ងរ ហើយក្រពះរបស់នាងវិញ គឺពោរពេញទៅដោយអាហារដែលមិនទាន់រំលាយ។
Pan Xiaoting អាយុ ២៤ ឆ្នាំ ត្រូវបានឱ្យដឹងថា បានលេង challenge ញ៉ាំអាហារឱ្យបានច្រើនខ្លាំងបំផុត ហើយនាងញ៉ាំអាហារច្រើនខ្លាំងរយៈពេល ១០ ម៉ោងជារៀងរាល់ថ្ងៃ ដោយគ្មានការសម្រាក។ នាងថែមទាំង challenge ខ្លួនឯង ឱ្យញ៉ាំអាហារជាង ១០ គីឡូ រាល់ពេលដែលញ៉ាំម្ដងៗ។ សម្រាប់ជម្រើសម្ហូបដែលនាងញ៉ាំវិញ គឺសុទ្ធតែជាអាហារមិនធម្មតា និងចម្លែកៗ។
បន្ថែមពីនេះ Xiaoting ក៏ធ្លាប់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្ដងរួចហើយ ដោយការហូរឈាមក្នុងក្រពះដោយសារតែការញ៉ាំច្រើនហួចហេតុនេះ តែក្រោយមក នាងនៅតែបន្តទម្លាប់ដើមដដែល ក្រោយពីចេញពីមន្ទីរពេទ្យ៕
ប្រភព៖ Koreaboo