ទឹកដោះម្តាយថ្លៃ! តារាចម្រៀង Baby រន្ធ/ត់ចិត្តឡានផ្ទុះធុងទឹក សំណាងមិនមានគ្រោះថ្នាក់
កាលពីរាត្រីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងស្រី Baby បានធ្វើឱ្យអ្នកគាំទ្រមានការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រាប់ពីឧបទ្ទវហេតុមួយកើតឡើងអំឡុងពេលបើកបររថយន្ត។
ក្នុងនោះ តារាចម្រៀងស្រី Baby បានរៀបរាប់ថា ៖ «អារម្មណ៍ដិតដាមខ្លាំង! ទឹកដោះម្ដាយថ្លៃ ដែលឡានមិនផ្ទុះ មិនកើតអី! តែភ័យអត់បាត់ទេ»។ ក្រោយបង្ហាញអារម្មណ៍ស្លុតចិត្តបែបនេះ អ្នកគាំទ្រក៏បានចូលទៅសួរសុខទុក្ខ និង សួរនាំរឿងហេតុដែលកើតឡើងកាលពីរាត្រីម្សិលមិញជាបន្តបន្ទាប់ដល់កញ្ញា Baby ផងដែរ។
ដោយឡែក ក្រោយទទួលបានក្តីបារម្ភពីអ្នកគាំទ្រ និង មិត្តភក្តិហើយនោះ កញ្ញា Baby ក៏បានឆ្លើយតបវិញថា ៖ «អរគុណបងប្អូន មិត្តភិក្ដ ជាទីស្រឡាញ់ទាំងអស់គ្នា! ខ្ញុំអត់អីទេគ្រាន់តែមិនដែលជួបហេតុការបែបនេះទើបភ័យ តែសំណាងល្អ ដែលឈប់ម៉ាស៊ីនឡានទាន់ពេល ផ្ទុះធុងទឹក។ អរគុណចំពោះការបារម្ភ»៕