កំលោះ យូហៃ នៅស្ពាយឈ្មោះ Single មិនទាន់ខ្វាយខ្វល់រឿងស្នេហា ក្រោយធ្លាប់លួចស្រឡាញ់គេតែម្នាក់បានម្តង
ក្រោយពីការប្រកួតរដូវកាលទី ១ បានបញ្ចប់ទៅរយៈពេលជិត ១ ឆ្នាំហើយនោះ កម្មវិធីប្រកួតចម្រៀងរ៉េប The Rapper Cambodia បានប្រកាសត្រៀមចាប់ផ្តើមរដូវកាលទី ២ ក្នុងពេលឆាប់ៗខាងមុខនេះ។
បើទោះជាពេលវេលាកាន់តែងាកទៅដំណើរស្វែងរកម្ចាស់ពាន The Rapper Cambodia រដូវកាលទី ២ ក៏ពិតមែន ប៉ុន្តែសម្រាប់ Top 3 នារដូវកាលទី ១ ពោលគឺលោក Goofy, លោក Zedes និង លោក យូហៃ ដែលជាម្ចាស់ពាននៅតែស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជានិច្ច។
ជាការពិត ស្របពេលប្រជាប្រិយភាពរបស់ Top 3 ខាងលើកាន់តែទទួលបានច្រើនឡើងនោះ មហាជនអ្នកគាំទ្រ ជាពិសេសហ្វេននារីៗ ក៏បានចាប់អារម្មណ៍នឹងរឿងរ៉ាវឯកជនពាក់ព័ន្ធពីម្ចាស់បេះដូងរបស់អ្នកទាំង ៣ ដែរ។ យ៉ាងណាមិញ ក្នុងចំណោម Top 3 ខាងលើ គេបានឃើញលោក Goofy និង លោក Zedes មានម្ចាស់ចិត្តរួចហើយ នៅឡើយតែលោក យូហៃ ដូចជាមិនដែលបង្ហាញសោះ។។
ជាការពិតណាស់ កន្លងមកម្ចាស់ពាន The Rapper Cambodia រដូវកាលទី ១ ធ្លាប់បានជម្រាបហើយថា ជាច្រើនឆ្នាំកន្លងទៅលោកក៏ធ្លាប់មានស្នេហា ធ្លាប់លួចស្រឡាញ់គេម្នាក់ឯងក៏មានដែរ ប៉ុន្តែមកដល់ពេលនេះ តារាច្រៀងរ៉េបជំនាន់ថ្មីរូបនេះដូចជាមិនដែលបង្ហើបពីរឿងរ៉ាវបេះដូងម្តងទៀតនោះទេ៕