(វីដេអូ) ស្មានមិនដល់! កែវ ច័ន្ទដាលីន ទម្លាយថា ធ្លាប់មានបញ្ហាបា//ក់ទឹកចិត្តរហូតសុំផ្អាកច្រៀងមួយរយៈ
មហាជនអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ប្រាកដជាបានស្គាល់ហើយ ពីអតីតបេក្ខនារីប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី ១ កញ្ញា កែវ ច័ន្ទដាលីន ដ្បិតថាពេលនោះនាងមិនបានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងក៏ពិតមែន ប៉ុន្តែរូបនាងក៏ជាបេក្ខជនដ៏លេចធ្លោមួយរូប ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសំណាក់មហាជន។
ពិតណាស់ អតីតបេក្ខភាព X Factor Cambodia ដ៏ឆ្នើម កែវ ច័ន្ទដាលីន មកដល់ពេលនេះ ចាត់ទុកថានាងក៏ជាតារាចម្រៀងស្រីវ័យក្មេងមួយរូប ដែលទទួលបានទីផ្សាខ្ពស់ ជាមួយនឹងទេពកោសល្យផ្នែកសិល្បៈចម្រៀង ហើយក៏កំពុងតែសាងភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈម្ដងមួយជំហានៗ។
ដោយឡែកស្រាប់តែថ្មីៗនេះ កញ្ញា កែវ ច័ន្ទដាលីន បានទម្លាយពីបញ្ហាផ្ទាល់ខ្លួនកាលពីអំឡុងឆ្នាំ ២០២៣ ថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ត រហូតសុំផ្អាកការច្រៀង និង និពន្ធទៀតផង។
យ៉ាងណាមិញ ក្នុងវីដេអូទម្លាយពីបញ្ហាផ្ទាល់ខ្លួន ធ្លាប់មានជំងឺបាក់ទឹកចិត្តនោះ កញ្ញា កែវ ច័ន្ទដាលីន បានរៀបរាប់ថា៖ «នាងធ្លាប់មានជំងឺបាក់ទឹកចិត្តច្រើន រហូតនាងបានសុំច្បាប់មេមួយរយៈ ដើម្បីចាប់យកអ្វីដែលថ្មី ហើយមកដល់ឆ្នាំ ២០២៣ នាងក៏បានរកឃើញដំណោះស្រាយ អាចជួយឱ្យនាងបានធូរស្រាលបាន គឺការបើកហាងកាហ្វេ និង ធ្វើការក្នុងហាងដោយនាងជាថៅកែ»៕