អបអរ! អតីតតារាសម្ដែង ជុំ ស៊ីថា និង ភរិយា បានឃើញមុខកូនប្រុសទាយាទទី ៦ ហើយ ថ្លោសណាស់!
បន្ទាប់ពីប្រកាសដំណឹងល្អពីភរិយាពពោះកូនម្នាក់ទៀត ដែលជាទាយាទទី ៦ នៃគ្រួសារ មកដល់ព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ នេះ អតីតតារាសម្ដែងប្រុស ជុំ ស៊ីថា ក៏បានឃើញមុខកូនប្រុសពៅទី ៦ នេះហើយ ពោលគឺភរិយារបស់លោកបានសម្រាលកូនដោយសុវត្ថិភាពហើយ។
កូនប្រុសទី ៦ របស់អតីតតារាប្រុសរូបនេះ មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ដែលលោក និង ភរិយាបានដាក់ឈ្មោះឱ្យអូនតូចយ៉ាងពីរោះ ដោយមានឈ្មោះថា «ជនិន្ទ»។
នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ជុំ ស៊ីថា ដែលបានបង្ហោះរូបភាពនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ នេះ ភ្ជាប់ជាមួយសាររៀបរាប់យ៉ាងរំភើបថា ៖ «ស្វាគមន៍សមាជិកថ្មីរបស់ខ្ញុំកូនទី ៦ ជនិន្ទ»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិចូលរួមអបអរសាទរដល់លោក និង ភរិយា ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់ម្នាក់ទៀតផងដែរ៕