ផ្អើលអ្នកគាំទ្រ! ស្ងាត់ៗតារាសម្ដែងកូរ៉េ Jo Bo Ah ប្រកាសនឹងរៀបការនៅខែតុលាឆាប់ៗនេះ
ជារឿងមួយដ៏ភ្ញាក់ផ្អើលសម្រាប់មហាជនអ្នកគាំទ្រវិស័យ K-Drama ដោយថ្មីៗនេះ តារាសម្ដែងស្រី Jo Bo Ah បានប្រកាសថារូបនាង នឹងចាប់ដៃអនាគតស្វាមីរៀបការតាមប្រពៃណីក្នុងខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។
បើតាមរបាយការណ៍ពី JTBC បានឱ្យដឹងថា តារាសម្ដែង Jo Bo Ah នឹងរៀបការនៅខែតុលាខាងមុខនៅសណ្ឋាគារ Walker Hill។ តាមឱ្យដឹង អនាគតស្វាមីរបស់តារាស្រីរូបនេះគឺមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះឡើយ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមពីគូស្នេហ៍ Jo Bo Ah គឺមិនត្រូវបានទម្លាយជាសាធារណៈនោះឡើយ។
គួរឱ្យដឹងថា កាលពីមុន Jo Bo Ah ធ្លាប់បានលើកនិយាយថារូបនាងមានក្ដីស្រមៃចង់រៀបការនៅអាយុខ្ទង់ ៣០ ឆ្នាំ មានកូនបង្កើតគ្រួសាររស់នៅដោយសាមញ្ញ ឥលូវនេះក្ដីបំណងរបស់នាងបានក្លាយជាការពិតហើយ៕
ប្រភព៖ Koreaboo