មិនមែនលំៗទេ! បេក្ខជន MasterChef ប៊ុន លីនណា ជាអតីត Freshie Girl ក្នុង Top ១២ ជំនាន់ទី ២០
បេក្ខភាព MasterChef Cambodia រដូវកាលទី ៣ កញ្ញា ប៊ុន លីនណា ក៏ត្រូវបានចាត់ទុកជាបេក្ខជនឆ្នើមមួយរូបនៅក្នុងកម្មវិធីដែរ ដោយនាងមានជំនាញម្យ៉ាងដែលមិត្តចូលរួមប្រកួតបានសរសើរ គឺការជំនាញភ្លក្សរសជាតិ។
លើសពីនោះ កញ្ញា ប៊ុន លីនណា ក៏កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់ពីនាងបានក្លាយទៅជាបេក្ខជន មានពាក្យចចាមអារ៉ាមស្នេហ៍នឹង បេក្ខជនស្រស់សង្ហា លោក សំ សុធារិទ្ធ ផងនោះ។
ដោយឡែក ក្រឡេកមកមើលរឿងរ៉ាវក្រៅពីការបង្ហាញខ្លួនប្រកួតក្នុងចង្ក្រាន្តបាយ MasterChef ឯនោះវិញ កញ្ញា ប៊ុន លីនណា ក៏ធា្លប់បានឈរលើវិស័យសិល្បៈផងដែរ ដោយនាងបានចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Freshie Girls & Boys ជំនាន់ទី ២០ ក្នុងឆ្នាំ ២០២១។
បើទោះជាការប្រកួត Freshie Girls & Boys កាលពីឆ្នាំ ២០២១ មិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែកញ្ញា ប៊ុន លីនណា បានក្លាយជាបេក្ខនារីទទួលបានការគាំទ្រ និង ឈានដល់ Top 12 ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ៕