(វីដេអូ) មិនធម្មតា! បទ «សង្ក្រាន្តស្គាល់ស្នេហ៍» វណ្ណដា ផ្ទុះខ្លាំងជាថ្មីលើ Tik Tok មានតារាថៃច្រៀងតាម ហើយ Cover ទៀត
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ៤ ខែមកហើយ ដែលបទចម្រៀងក្នុងឱកាសចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០២៤ របស់តារាចម្រៀងរ៉េប វណ្ណដា បានចេញជាផ្លូវការ និង មានការចូលទស្សនាដល់ទៅជាង 21 M ទៅហើយ នៅលើ Youtube។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ Clip ខ្លីៗនៃ MV ខាងលើ ដែលបានបង្ហោះលើ Tik Tok ក្នុងគណនីរបស់ វណ្ណដា និង ផលិតកម្មបារមី ក៏មានការចូលរួមយកបទនេះទៅលេងរាប់សិប K ទៀត ដោយមានទាំងអ្នកគាំទ្រក្នុងស្រុក និង ក្រៅស្រុក។
ដោយឡែក ថ្មីៗនេះ ពោលគឺនៅដើមខែកញ្ញា ឆ្នាំ ២០២៤ នេះ បទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ត្រូវបានផ្ទុះសារជាថ្មីម្តងទៀតលើ Tik Tok ដោយមានអ្នកចូលរួមលេងកាន់តែច្រើន។ ក្នុងនោះសូម្បីតែតារាល្បីៗរបស់ប្រទេសថៃ ដូចជា Mai Davikah និង Mint Chalida ក៏បានលេងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ បទ «សង្ក្រាន្តស្គាល់ស្នេហ៍» ត្រូវបានតារាចម្រៀងរបស់ប្រទេសថៃ Janet Keaw បានយកទៅ Cover ច្រៀងជាភាសាថៃ និង កំពុងផ្ទុះការចាប់អារម្មណ៍ទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖