ឡូយណាស់! ម៉ាលីន បេក្ខភាពឆ្នើម MasterChef បើកកន្លែងបោះតង់នៅកំពត និង ចម្អិនម្ហូបផ្ទាល់ដៃជូនភ្ញៀវទៀត
បើទោះជាកំពុងស្ថិតនៅជាបេក្ខជនប្រឡងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ក៏ពិតមែន ប៉ុន្តែបេក្ខភាពឆ្នើម ឆៃ តារាម៉ាលីន ដែលមកពីខេត្តកំពត ហាក់មានសន្ទុះក្នុងការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា។
ក្នុងនោះ ម៉ាលីន មិនត្រឹមតែទទួលបានប្រជាប្រិយភាពពីថ្វីដៃនៃការធ្វើម្ហូបប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់របស់នាងក៏ក្តោបបានទីផ្សារការងារសិល្បៈដូចគ្នាដែរ។ ជាក់ស្តែង ថ្មីៗនេះ ម៉ាលីន ក៏មានសំអាងការ ហាងសម្លៀក និង ក្រុមហ៊ុនផលិតផលមួយចំនួនអញ្ជើញនាងទៅថតផ្សព្វផ្សាយពាណិជ្ជកម្មទៀតផង។
ដោយឡែក ក្រឡេកមកមើលជីវិតឯកជនវិញ ខណៈកំពុងតែប្រឡងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កញ្ញា ឆៃ តារាម៉ាលីន ក៏មានឈ្មោះជាថៅកែស្រីទាំងវ័យក្មេងក្នុងវ័យ ២៩ ឆ្នាំ ដោយនាងមានផ្ទះលម្ហែសម្រាប់ជួលនៅក្នុងទឹកដីខេត្តកំពត។
លើសពីនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ផ្ទះលម្ហែរបស់ កញ្ញា ម៉ាលីន មានឈ្មោះថា «The Tree House/ផ្ទះដើមឈើ» គឺមានទេសភាពស្រស់ស្អាត នៅលើភ្នំ អាចបោះតង់បាន និង មានការចម្អិនម្ហូបជូនភ្ញៀវពិសាដោយនាងផ្ទាល់ទៀតផង៕