ធ្វើបុណ្យដល់! តារាចម្រៀងប្រុស ២ រូប មានភរិយាអាយុប្អូនជាង ១០ ឆ្នាំ តែបំពេញតួនាទីជាមេផ្ទះ និង ភរិយាយ៉ាងល្អ
ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានរឿងរ៉ាវតារា ច្បាស់ជាធ្លាប់បានសរសើរមកហើយពីព្រេងសំណាងរបស់តារាស្រីប្រុសមួយចំនួនដែលបានជួបគូជីវិតជាអ្នកមានទ្រព្រស្តុកស្តម្ភ មានតួនាទីធំក្នុងសង្គម និង ជាអ្នកជំនួញនានា។
ដោយឡែក ក្រឡេកមកមើលតារាចម្រៀងប្រុស ២ រូប រួមមានលោក មូន ម៉ារ៉ា និង លោក ណាំ ប៊ុណ្ណារ័ត្ន វិញ បើទោះជាលោកបានរៀបការនឹងនារីអភិជនក៏ពិតមែន ប៉ុន្តែភរិយារបស់លោកទាំង ២ គឺជាភរិយាល្អ ម្តាយល្អ។ លើសពីនោះ បើទោះជាមានវ័យគម្លាតពីគ្នាដល់ទៅជាង ១០ ឆ្នាំក្តី ភរិយារបស់លោក មូន ម៉ារ៉ា និង លោក ណាំ ប៊ុណ្ណារ័ត្ន ក៏នៅតែជាស្ត្រីមេផ្ទះដ៏ល្អ ដោយមិនត្រឹមតែបំពេញកិច្ចការផ្ទះម្យ៉ាងទេ ម្នាក់ៗក៏មានរបររកស៊ីក្នុងដៃថែមទៀតផង។
១. លោក មូន ម៉ារ៉ា
លោក មូន ម៉ារ៉ា មានអាយុបងភរិយាដល់ទៅ ១៩ ឆ្នាំ ប៉ុន្តែបើនិយាយពីភរិយារបស់លោកវិញ ត្រូវបានមហាជនសរសើរខ្លាំងដែរថាជាភរិយា ជាម្តាយ និង ជាមេផ្ទះដ៏ល្អសព្វគ្រប់បែបយ៉ាង។ ក្នុងនោះ ព្រោះភរិយារបស់លោក មូន ម៉ារ៉ា មិនត្រឹមតែបំពេញតួនាទីយ៉ាងល្អមើលថែប្តី និង កូនៗនោះទេ តែអ្នកនាងក៏ឆ្លៀតពេលរកស៊ីដើម្បីជាផ្នែកមួយជួយសម្រាលការងាររបស់លោក មូន ម៉ារ៉ា ទៀតផង។
២. លោក ណាំ ប៊ុណ្ណារ័ត្ន
ភរិយារបស់លោក ណាំ ប៊ុណ្ណារ័ត្ន មានអាយុតិចជាលោកប្រមាណជា ១០ ឆ្នាំឯណោះ។ ក្នុងនោះ មហាជនហាក់សង្កេតឃើញថា ភរិយាលោក ណាំ ប៊ុណ្ណារ័ត្ន គឺជាស្ត្រីខ្លាំងមួយរូប ដើរតួនាទីក្នុងនាមជាភរិយាល្អ ជាម្តាយល្អ និង កូនប្រសាល្អផងដែរ។ រាល់ពេលស្វាមីចេញទៅបំពេញការងារម្តងៗ ភរិយាលោក ណាំ ប៊ុណ្ណារ័ត្ន ក៏តែងនៅក្បែរជួយដល់ស្វាមីថែមទៀតផង។ ជាងនេះទៅទៀត ក្រៅពីមើលថែស្វាមី មើលថែកូន ភរិយារបស់លោក ណាំ ប៊ុណ្ណារ័ត្ន ក៏មានរបរលក់អនឡាញដែរ៕