មុនហោះទៅអាមេរិក មាស សុខសោភា បង្ហាញមួយឈុតមានអំណាចខ្លាំង អ្នកគាំទ្រនាំគ្នាស្រែកវ៉ាវព្រាត
ថ្មីៗកន្លងទៅ កំពូលតារាចម្រៀងស្រី មាស សុខសោភា បានបង្ហាញវីដេអូខ្លីមួយថតលើទឹកដីអង្គរជាមួយឈុតដ៏ស្អាតៗរំលេចវប្បធម៌ខ្មែរ ដែលអ្នកនាងកំពុងត្រៀមខ្លួនបង្ហាញវត្តមានចូលរួមការប្រគំតន្រ្តីដ៏ធំមួយ ក្នុងកម្មវិធីទិវាកម្ពុជានៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយនឹងតារាចម្រៀងប្រុសស្រីកម្ពុជាប៉ុន្មានរូបទៀត។
ស្របពេលត្រៀមទៅប្រគំតន្រ្តីនៅសហរដ្ឋអាមេរិកនាចុងខែកញ្ញា នេះ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះ កំពូលតារាចម្រៀងស្រីរូបនេះ ខណៈបានឃើញអ្នកនាងបង្ហាញរូបភាពថ្មីៗបន្តបន្ទាប់ ជាពិសេសរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងគ្រងឈុតមួយឈរថតនៅមុខប្រាសាទអង្គរវត្ត កំពុងផ្ទុះការសរសើរខ្លាំងពីមហាជន។
ឈុតដ៏មានអំណាចដែលកំពូលតារាស្រី មាស សុខសោភា បានគ្រងបង្ហាញនោះ មានឈ្មោះថា «រាជិនីអង្គរបរមវិស្នុលោក» និង ឈរថតនៅមុខប្រាសាទអង្គរវត្ត ដែលមើលទៅស្រស់ស្អាតមានអំណាចខ្លាំងបង្ហាញពីទឹកដីកម្ពុជាដ៏អច្ឆរិយ៕