(វីដេអូ) មិនទាន់ចេញផ្លូវការផង MV ចម្រៀងថ្មីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ថតក្នុងព្រឹត្តិការណ៍ GUMBALL 3000 ផ្ទុះការវែកញែកព្រាត
ប៉ុន្មានថ្ងៃមកនេះ អ្នកនិយមលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នឹងវីដេអូក្រៅឆាកក្នុងការសម្តែង MV ថ្មី របស់ឧកញ៉ា ខេមរៈ សិរីមន្ត នៅខាងមុខវិមានឯករាជ្រក្នុងទីក្រុងភ្នំពេញ។
ក្នុងការសម្តែង MV ថ្មី របស់ឧកញ៉ា ខេមរៈ សិរីមន្ត នោះដែរ បានថតស្របគ្នានឹងព្រឹត្តិការណ៍ GUMBALL 3000 បានរៀបចំឡើងនៅខាងមុខសួនច្បារវត្តបុទុម ហើយក្នុងនោះ ឡានទំនើបរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានដាក់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ។
ដោយឡែក វីដេអូក្រៅឆាកនៃការសម្តែង MV ថ្មី របស់ឧកញ៉ា ខេមរៈ សិរីមន្ត នេះ ត្រូវបានអ្នកទស្សនាផ្ទុះការជជែកវែកញែកមានទាំងមតិសរសើរ និង មតិរិះគន់ ដោយភាគច្រើនមហាជនបានលើកឡើងពីអត្ថន័យរបស់បទចម្រៀងមួយនេះ តាមគំនិតរៀងៗខ្លួន។
យ៉ាងណាក៏ដោយ MV នេះ នៅមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួន បានសរសើរពីស្ទីលនៃការតុបតែងខ្លួន និង ភាពច្នៃប្រតិដ្ឋក្នុងការសម្តែងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដូចគ្នាដែរ៕