ទោះមិនអាចបន្តអាជីពសិល្បៈបានទៀត តែលោកយាយ ណយ សំណាង មានកូនចៅសុទ្ធតែជាអ្នកស្នងសិល្បៈជំនាន់ថ្មី
កន្លងមកមហាជននិយមតាមដានពីជីវិតរបស់វីរសិល្បការិនី លោកយាយ ណយ សំណាង ច្បាស់ជាបានជ្រាបហើយថា លោកយាយមានកូនប្រុសចំនួន ២ នាក់ សុទ្ធសឹងតែមានអាជីពជាអ្នកសិល្បៈ។ យ៉ាងណាមិញ ជាអកុសលកូនប្រុសច្បងរបស់លោកយាយជាអ្នករាំអាជីពល្បីឈ្មោះមួយរូប បានទទួលមរណភាពកាលពីអំឡុងឆ្នាំ ២០១៣ រីឯកូនប្រុសទី ២ ឈ្មោះ វណ្ណា ស័ក្តិ បច្ចុប្បន្នកំពុងមានអាជីពជាតារាចម្រៀង។
ជាការពិតណាស់ មកដល់ពេលនេះ លោកយាយ ណាង បានបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយ ក៏ព្រោះតែការចាស់ជរា និង ជំងឺប្រចាំកាយរបស់លោកយាយ។ បើទោះជាលោកយាយមិនអាចបន្តលើវិថីសិល្បៈក្តី ប៉ុន្តែកូនប្រុសពៅ និង ចៅៗរបស់លោកយាយសុទ្ធសឹងតែជាតារាចម្រៀងជំនាន់ថ្មី ទោះថាពួកគេមិនបានស្នងតំណែងសិល្បៈចម្រៀងអាយ៉ៃឆ្លងឆ្លើយដូចលោកយាយក្តី។
១. លោក វណ្ណា ស័ក្តិ
លោក វណ្ណា ស័ក្តិ គឺជាកូនប្រុសពៅលោកយាយ ណយ សំណាង ដោយបច្ចុប្បន្នលោក គឺជាតារាចម្រៀង។
២. កញ្ញា វណ្ណ ណាណា
កញ្ញា វណ្ណ ណាណា គឺជាកូនស្រីច្បងរបស់លោក វណ្ណា ស័ក្តិ និង ជាចៅស្រីរបស់លោកយាយ ណយ សំណាង។ បច្ចុប្បន្ន វណ្ណ ណាណា ក៏ជាតារាចម្រៀងមួយរូបដែរ។
៣. លោក Kim Su Jin
លោក Kim Su Jin គឺជាកូនប្រុសរបស់កូនប្រុសច្បងលោកយាយ ណយ សំណាង ដែលបានស្លាប់ទៅ និង ត្រូវជាចៅរបស់លោកយាយ។ Kim Su Jin គឺជាឈ្មោះក្នុងសិល្បៈរបស់លោក ដោយលោក គឺជាតារាចម្រៀងបែប K-Pop ក្នុងក្រុមចម្រៀង One Time។
៤. លោក ណយ សុវណ្ណារាជ
លោក ណយ សុវណ្ណារាជ គឺជាកូនប្រុសរបស់កូនប្រុសច្បងលោកយាយ ណយ សំណាង ដែលបានស្លាប់ទៅ និង ត្រូវជាចៅរបស់លោកយាយដូចគ្នាដែរ។ ណយ សុវណ្ណារាជ បច្ចុប្បន្នគឺមានអាជីពជាអ្នករាំ និង កំពុងបន្តក្តីស្រមៃទៅជាតារាចម្រៀងមួយរូប៕