អបអរ! Charlie Puth ចូលរោងការនឹងកូនក្រមុំជាមិត្តជិតស្និទ្ធ ស្គាល់គ្នាតាំងពីកុមារភាព
នៅទីបំផុត តារាចម្រៀង Charlie Puth ក្លាយជាស្វាមីរបស់គេហើយ ក្រោយថ្មីៗនេះ រូបលោកបានចាប់ដៃគូស្នេហ៍ដែលធំធាត់ឡើងជាមួយគ្នាកាលពីក្មេងវ័យរៀបការតាមផ្លូវច្បាប់ក្រោមការចូលរួមពីក្រុមគ្រួសារ និង មិត្តជិតស្និទ្ធ ក្រោយទាក់ទងមើលចិត្តថ្លើមគ្នាបានរយៈពេល ២ ឆ្នាំ។
ដោយក្ដីរំភើបរីករាយដែលឈានជើងដើរផ្លូវរួមគ្នាមួយដំណាក់កាលទៀតជាមួយគូស្នេហ៍ តារាចម្រៀងប្រុសវ័យ ៣២ ឆ្នាំរូបនេះបានធ្វើការបង្ហោះលើបណ្ដាញសង្គម Instagram របស់ខ្លួនអមដោយសារយ៉ាងមានន័យថា៖ «បងស្រឡាញ់អូន Brooke ហើយបងនឹងនៅតែស្រឡាញ់អូន នៅជាមួយអូនបងជាមនុស្សដែលសំណាងបំផុត។ បងសន្យាថានឹងស្រឡាញ់អូនរាល់ថ្ងៃពេញមួយជីវិតបង និង រឹតតែស្រឡាញ់អូនពេលដែលយើងដើរដល់ជីវិតបន្ទាប់ជាមួយគ្នា។ Brooke Ashley Sansone ឥលូវនេះអូននឹងក្លាយទៅជា Brooke Ashely Puth។ អរគុណដែលធ្វើឱ្យបងក្លាយជាបុរសដែលមានសុភមង្គលជាងគេ។ នឹងនៅក្បែរអូនជាដរាប»។
គួររំឭកថា តារាចម្រៀង Chalie Puth និង Brooke Ashley Puth បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាកាលពីឆ្នាំ ២០២២ ហើយមកដល់ខែកញ្ញា ឆ្នាំ ២០២៣ គូស្នេហ៍ដ៏ល្អូកល្អិនមួយគូនេះបានភ្ជាប់ពាក្យប្ដូរឈ្មោះទៅជាគូដណ្ដឹងនឹងគ្នា មុនសម្រេចចិត្តដើរផ្លូវរួមគ្នាពេញមួយជីវិតជាប្ដីប្រពន្ធនៅខែកញ្ញា ឆ្នាំ ២០២៤ នេះ៕