រយាលពីសិល្បៈ ការពិតតារាសម្តែង ប្រាក់ ផាកន ក្លាយជាថៅកែប្រុស សំងំកើបលុយពីជំនួញធំដុំមួយនេះ
ទស្សនិកជននិយមតាមដានទស្សនាខ្សែភាពយន្តភាគ ជាពិសេស ចម្រៀងកាយវិការច្បាស់ជាបានស្គាល់មកហើយលោក ប្រាក់ ផាកន ដែលជាតារាសម្តែងប្រុសមួយរូបទទួលបានប្រជាប្រិយភាពគួរសមក្នុងវិថីសិល្បៈ។
តារាប្រុស ប្រាក់ ផាកន ដែលមានឈ្មោះពិតថា ប្រាក់ គឹមយ៉ាន ត្រូវបានមហាជនស្គាល់ច្បាស់ ព្រោះតែលោក គឺជាតារាសម្តែងប្រុស ដែលរមែងសម្តែងជាតួអង្គបែបកាចៗ ច្រើនជាងស្លូត។ លើសពីនោះ តារាប្រុសរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើរូបរាង មុខមាត់ស្រស់សង្ហារបស់លោកដូចគ្នាដែរ។
ដោយឡែក ក្នុងរយៈពេលប្រមាណជាង ១ ឆ្នាំ ចុងក្រោយនេះ លោក ប្រាក់ ផាកន ហាក់រយាលពីការងារសិល្បៈខ្លាំង ដោយលោកមិនសូវបង្ហាញវត្តមានក្នុងការសម្តែងដូចមុននោះឡើយ ហើយបើតាមដឹង តារាប្រុសរូបនេះកំពុងសំងំរស់នៅពោរពេញដោយសុភមង្គលជាមួយនឹងភរិយា ព្រមទាំងកូនៗ ២ នាក់ របស់លោក។
ជាការពិត មុននឹងរយាលពីការសម្តែង លោក ប្រាក់ ផាកន ក៏បានសម្រុកបើមុខជំនួញក្នុងដៃ ដោយលោកបានក្លាយទៅជាថៅកែលក់រថយន្តមានយីហោថា «ឃ្លាំងរថយន្ត ផាកន ៩៩៩៩ អូតូខា»។ ថ្មីៗនេះ ក្រោយពីសាខាទី ១ ទទួលបានជោគជ័យមានការគាំទ្រច្រើនពីអតិថិជន តារាប្រុសរូបនេះ ក៏បានបើកសាខាទី ២ បន្ថែមទៀតផងដែរ៕