សុទ្ធតែថ្លៃៗ! Cardi B ប្រកាសចែកហ្វ្រីរបស់ប្រ៊េនៗ មានកាបូប YSL, Dior និង កុំព្យូទ័រ iMacs គ្រាន់តែធ្វើតាមលក្ខខណ្ឌនេះ
ថ្មីៗនេះ តារាចម្រៀងរ៉េប Cardi B បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ភ្ជាប់មកជាមួយសារ ដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងសារបង្ហោះនេះ នាងនឹង Giveaway ឬ ចែកហ្វ្រីរបស់ប្រ៊េនៗតម្លៃថ្លៃៗមានដូចជា៖ កាបូប YSL ចំនួន ២, កាបូប Dior ចំនួន ៣, កុំព្យូទ័រ iMacs ចំនួន ២ និង ឌីស Vinyl ដែលមានហត្ថលេខារបស់នាង។
សុទ្ធតែរបស់ថ្លៃៗ Cardi B នាងពិតជាចែកមែនទែន តែយ៉ាងណា នាងតម្រូវឱ្យអ្នកលេងបណ្តាញសង្គមធ្វើតាមលក្ខខណ្ឌរបស់នាងតែ ៣ ចំណុច៖
- Follow @highkeyclout
- Follow EVERYONE @highkeyclout is following. (takes less than 30 seconds)
- Come back here and tag a friend when you finish.
Cardi B ជ្រើសរើសយកអ្នកឈ្នះតែ ១០ នាក់ប៉ុណ្ណោះ ហើយការអនុវត្តនេះអាចធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់មុនថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៤។ ដូច្នេះ បើប្រិយមិត្តចង់ចូលរួមលេង អាចចូលរួមអនុវត្តតាមលក្ខខណ្ឌខាងលើ។ ថាមិនត្រូវអ្នកអាចជាអ្នកឈ្នះក្នុងចំណោមនោះ៕