អ្នកគាំទ្រខ្លះមិនទាន់រៀបការផង! ភ្លេចៗខ្លួន តារាប្រុសស្រីប៉ុន្មានដួងនេះ មានកូនម្នាក់ ៣ បាត់
ការរៀបការ កសាងក្រុមគ្រួសារមួយប្រកបដោយសុភមង្គល រស់នៅមើលថែគ្នាអស់មួយជីវិត គឺជារឿងធម្មជាតិរបស់មនុស្ស មិនថាមនុស្សសាមញ្ញ ឬសិល្បករល្បីល្បាញនោះទេ ដល់វ័យមួយត្រូវតែរៀបការបង្កើតគ្រួសារជារបស់ខ្លួនឯង។
ជាក់ស្ដែង សិល្បករ សិល្បការិនីរបស់កម្ពុជាយើង មិនថាជំនាន់មុនៗ ឬស្រករក្រោយៗទេ មួយចំនួនបានរកឃើញគូជីវិត ដឹកដៃគ្នាចូលរោងការបង្កើតគ្រួសារមួយប្រកបដោយក្ដីសុខពេញបរិបូរ ថែមទាំងបង្កើតបានចំណងដៃកូនប្រុសស្រីគួរឱ្យស្រឡាញ់ជាច្រើន ដើម្បីបំពេញក្ដីសុខក្នុងគ្រួសារឱ្យកាន់តែពេញលេញ។
ងាកទៅសិល្បករ-ការិនីវ័យក្មេង ៤ ដួងនេះ មានវ័យត្រឹមតែ ២០ ទៅ ៣០ ឆ្នាំផ្លាយសោះ ប៉ុន្ដែពួកគេមានឈ្មោះជាឪពុកម្ដាយរបស់កូនៗដ៏គួរឱ្យស្រឡាញ់ដល់ទៅ ៣ នាក់បាត់ទៅហើយ ខណៈអ្នកគាំទ្រមួយចំនួននៅមិនទាន់រកគូព្រេងឃើញនៅឡើយ។
១. កែវ វាសនា
២. សារ៉ាយ សក្ខិណា
៣. គឹម លីហ្សា
៤. នី រតនា