ស្ងាត់ៗ! តារាស្រី Woonsen និង គូស្នេហ៍ហាយសូរទៅរៀបការនៅប្រទេសបារាំង ថែមទាំងកក់កៅអីយន្តហោះឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើនចូលរួម
ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រនាំគ្នាត្រេកអរមិនតិចឡើយ ក្រោយពីបានឃើញតារាស្រី Woonsen និងគូដណ្តឹងហាយសូរ Nik បានចូលរោងការជាស្ថាពរនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅឯប្រទេសបារាំង បន្ទាប់ពីទាក់ទងគ្នាបានជាង ៥ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា ពិធីមង្គលការរបស់អ្នកទាំងពីរបានធ្វើឡើងនៅ Chateau de Tourreau ទីក្រុង Nice តំបន់ Provence-Alpes-Côte d’Azur ដោយពិធីទាំងមូលមានលក្ខណៈសមល្មម ប៉ុន្តែមានវត្តមានមិត្តភក្តិស្រីក្នុងសិល្បៈរបស់ Woonsen ច្រើនណាស់ ដែលបាននាំគ្នាជិះយន្តហោះទៅចូលរួមមង្គលការនេះ បង្កឱ្យមានបរិយាកាសដ៏អ៊ូអរកក់ក្តៅ និងសប្បាយរីករាយមិនចាញ់ពិធីធំៗឡើយ។
យ៉ាងណាមិញ ក្រោយពីរៀបពិធីមង្គលនៅប្រទេសបារាំងរួចរាល់ហើយ Woonsen និង ហាយសូរ Nik ក៏នឹងមានពីធីមង្គលម្តងទៀតនៅឯប្រទេសថៃផងដែរ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រក៏រង់ចាំទន្ទឹងទស្សនាដូចគ្នា៕