ត្រឡប់មកវិញបែបគុណភាព! ដេត ស្រីនាឌ ឈ្នះមកុដ Miss Planet Cambodia 2024 យប់មិញ
ក្រោយស្ងប់ស្ងាត់ខ្លាំងមិនសូវបង្ហាញមុខទាំងក្នុងវិស័យបវរកញ្ញា និង វិស័យសិល្បៈមួយរយៈធំ កាលពីពេលថ្មីៗនេះ ម្ចាស់មកុដ Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ បានធ្វើឱ្យអ្នកគាំទ្រមានក្តីរំភើបយ៉ាងខ្លាំង ដោយនាងបានបង្ហាញវត្តមានជាថ្មីក្នុងវិស័យបវរកញ្ញា ក្នុងការចូលរួមប្រកួតកម្មវិធី Miss Planet Cambodia 2024។
ក្នុងនោះ ការបង្ហាញវត្តមានលើឆាកប្រកួតជាថ្មីនេះដែរ អ្នកគាំទ្ររបស់កញ្ញា ដេត ស្រីនាឌ បានរំពឹងទុកថា នាងនឹងក្លាយទៅជាម្ចាស់មកុដ Miss Planet Cambodia 2024 ជាក់ជាមិនខាន ក៏ព្រោះតែសម្រស់ និង សមត្ថភាពរបស់នាងពិតជាស័ក្តិសម។
ជាក់ស្តែង ការរំពឹងទុករបស់អ្នកគាំទ្របានក្លាយទៅជាការពិតហើយ ដោយកាលពីរាត្រីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កញ្ញា ដេត ស្រីនាដ ដណ្តើមបានមកុដ Miss Planet Cambodia 2024 ហើយ។ ការដណ្តើមបានមកុដលើកនេះដែរ អ្នកគាំទ្របានលើកឡើងថា បើទោះជាអ្នក បានចាកឆ្ងាយពីឆាកប្រកួតច្រើនឆ្នាំក្តី ប៉ុន្តែការវិលត្រឡប់មកវិញលើកនេះ គឺជាការវិលត្រឡប់បែបគុណភាព៕