អ្នកសៀមរាបត្រៀម! ស្អែក សាយ រៀបចំការប្រគំតន្ត្រីខ្នាតតូចមុនការរត់អបអរប្រាសាទកោះកេរចូលជាបញ្ជីបេតិកភណ្ឌ
អ្នកគាំទ្រនិយមតាមដានសកម្មភាពសង្គមរបស់តារាចម្រៀង Original Song របស់លោក សាយ ច្បាស់ជាបានជ្រាបហើយថា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ លោក និង ក្រុមការងារកម្មវិធី Run With Sai នឹងរៀបចំកម្មវិធីរត់នៅទឹកដីខេត្តព្រះវិហារជាថ្មី។
ក្នុងនោះ កម្មវិធីលើកនេះដែរ គឺមានឈ្មោះថា KOH KER Heritage Trail ដែលរៀបចំឡើង ដើម្បីអបអរប្រាសាទកោះកេរ ចូលជាបេកតិកភណ្ឌពិភពលោកបានរយៈពេល ១ ឆ្នាំ ពោលគឺពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។
ដោយឡែក មុននឹងការរត់មកដល់នៅថ្ងៃចុងសប្តាហ៍នាបរិវេណប្រាសាទកោះកេរក្នុងកម្មវិធី KOH KER Heritage Trail នោះ នៅល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក សាយ និង ក្រុមការងារ Sai Force បានរៀបចំការប្រគំតន្ត្រីខ្នាតតូចមួយ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងប្រុសស្រីជាច្រើនរូប។
កម្មវិធីប្រគំតន្ត្រីខ្នាតតូចនេះដែរ គឺមានការចូលរួមពី លោក សាយ, លោក ខាយ, លោក P-Sand, កញ្ញា ចិត្ត កញ្ចនា, លោក ពុទ្ធិកា, SAM និង តន្ត្រីករបរទេសទៀតផង។ ក្នុងនោះ កម្មវិធីប្រគំតន្ត្រីនេះ នឹងរៀបចំនៅឯ Rose Apple Square ដែលមានទីតាំងក្នុងខេត្តសៀមរាប៕