(វីដេអូ) ផ្ទុះសរសើរ អ៊ិន លក្ខិណា គ្រងឈុតតំណាងជាតិដើរបង្ហាញលើឆាក Miss Cosmo នៅវៀតណាមយប់មិញ ធ្វើបានល្អខ្លាំង
រយៈពេល ១ សប្ដាហ៍ហើយ ដែល Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Cosmo 2024 ដោយឃើញថាកញ្ញា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងនៅលើទឹកដីប្រទេសវៀតណាម។
មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ យប់មិញនេះ កម្មវិធី Miss Cosmo ក៏បានឈានដល់វគ្គប្រកួតឈុតតំណាងជាតិ ដែលជាវគ្គប្រកួតដ៏សំខាន់សម្រាប់ការបង្ហាញឈុតដែលរចនាយ៉ាងល្អឯករបស់បេក្ខភាពបវរកញ្ញាប្រចាំប្រទេសនីមួយៗ លើឆាកដ៏ធំអស្ចារ្យនៃកម្មវិធីនេះ។
ក្នុងវគ្គនេះដែរ ងាកមកមើលបវរកញ្ញាតំណាងកម្ពុជាយើង អ៊ិន លក្ខិណា វិញ បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំង ដោយមានការរំភើបចិត្ត និង មានមោទកភាពជាចំពោះរូបនាង ដែលបានធ្វើការបង្ហាញឈុតតំណាងជាតិលើឆាកអន្តរជាតិនេះបានយ៉ាងល្អ និង មានភាពលេចធ្លោ មានអំណាចខ្លាំង៕
សូមទស្សនាវីដេអូខាងក្រោម៖