សាឡាត់ ស្រីឡាង ទទួលស្គាល់កំហុកពាក់ព័ន្ធនឹងរឿងជំពាក់លុយគេ តែពេលនេះបានដោះស្រាយគ្នារួចរាល់ហើយ
ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្ររបស់តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានផ្ទុះការចាប់អារម្មណ៍ និង មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញអ្នកលេងបណ្ដាញសង្គមម្នាក់បានបង្ហោះទម្លាយឱ្យដឹងថាតារាស្រីរូបនេះជំពាក់លុយមិនឃើញសង។
នេះតាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Ly Chan Vatey បានបង្ហោះរូបភាពរបស់កញ្ញា សាឡាត់ ស្រីឡាង ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ខ្ចីលុយយប់ថ្ងៃទី 27.07.2024 សន្យា ២ ថ្ងៃសង កុហកខ្ញុំថ្ងៃនេះថ្ងៃនោះ រហូតពេលនេះ ជិត ២ ខែ លុយប៉ុណ្ណឹងសោះធ្វើឱ្យថោកខ្លួនដែរ»។
បន្ទាប់ពីត្រូវបានគេបង្ហោះទម្លាយទាក់ទងនឹងរឿងលុយនេះដែរ ប៉ុន្មានម៉ោងក្រោយមក ក៏បានឃើញតារាស្រី សាឡាត់ ស្រីឡាង ចេញមុខបង្ហោះសារទទួលស្គាល់ជុំវិញរឿងរ៉ាវខាងលើដោយមិនបានគេចវេស ដែលនាងពិតជាបានជំពាក់លុយគេមែន ព្រមទាំងនាងក៏បានដោះស្រាយទូទាត់លុយសងគេវិញរួចហើយ និង បានធ្វើការសុំអភ័យទោសពីបងស្រីរូបនោះចំពោះកំហុសរបស់នាងផងដែរ។
សារនោះ សាឡាត់ ស្រីឡាង បានរៀបរាប់ថា ៖ «បងប្អូនប្រាកដជាបានឃើញការផុសរបស់បងស្រី Ly Chan Vatey ហើយ បញ្ហាដែលកើតឡើងគឺខ្ញុំពិតជាទទួលនៅកំហុសមិនបានគេចវេសទេ ហើយបងរបស់ខ្ញុំគាត់ក៏បានជួយដោះស្រាយទូរទាត់សងនៅប្រាក់ដែលបានខ្ចីពីគាត់តាំងពីម្សិលមិញ ហើយខ្ញុំក៏ព្យាយាមក្នុងការទំនាក់ទំនងទៅគាត់ដែរ ខ្ញុំពិតជាសូមទោសនៅកំហុសនេះ មួយរយ:នេះបញ្ហាមានច្រើនសម្រាប់ខ្ញុំដែលមិនអាចនឹងនិយាយបាន ខ្ញុំបានទូរទាត់រួចរាល់ សង្ឃឹមថាបងស្រីនឹងបញ្ចប់រឿងត្រឹមនេះ ហើយខ្ញុំពិតជាសូមទោសនៅកំហុសមួយនេះពិតមែន»៕