(វីដេអូ) អ៊ិន លក្ខិណា ជឿជាក់ខ្លាំងក្នុងវគ្គ Fashion Show ដើរឡើងឆ្វាចក្នុងកម្មវិធីប្រកួត Miss Cosmo នៅវៀតណាម
រយៈពេល ១ សប្ដាហ៍ហើយ ដែល Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Cosmo 2024 ដោយឃើញថាកញ្ញាកំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយសកម្មភាពរបស់នាង ដែលបវរកញ្ញារូបនេះមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរប្រកួតពីមួយវគ្គទៅមួយវគ្គ។
ជាក់ស្ដែង ក្នុងវគ្កប្រកួតឈុតតំណាងជាតិ ថ្មីៗកន្លងទៅ អ៊ិន លក្ខិណា បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចែករំលែក និង សរសើរខ្លាំង ដោយមានការរំភើបចិត្ត និង មានមោទកភាពជាចំពោះរូបនាង ដែលបានធ្វើការបង្ហាញឈុតតំណាងជាតិលើឆាកអន្តរជាតិនេះបានយ៉ាងល្អ និង មានភាពលេចធ្លោ មានអំណាចខ្លាំង។
មកដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្នុងដំណើរការប្រកួត Miss Cosmo 2024 វគ្គ Fashion Show បវរកញ្ញា អ៊ិន លក្ខិណា កាន់តែឆក់បានការចាប់អារម្មណ៍សរសើរពីអ្នកគាំទ្រកម្ពុជា ខណៈបានឃើញវីដេអូនៃការដើរបង្ហាញម៉ូដរបស់នាងលើឆាក ឆ្វាចស្អាត និង ជឿជាក់ខ្លាំង ទាំងសម្រស់ និង ការដើរមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖