ក្ដុកក្ដួល! ទិដ្ឋភាពភរិយារបស់ Aom Akkaphan ឱបរូបថតស្វាមីសម្រក់ទឹកភ្នែកដោយការឈឺចាប់ ក្នុងពិធីបុណ្យស-ព
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ មានព័ត៌មានដែលធ្វើឱ្យរង្វង់សិល្បៈថៃ និង មហាជនអ្នកគាំទ្ររំជួលចិត្តស្រក់ទឹកភ្នែក ដោយតារាប្រុស Aom Akkaphan បានបាត់បង់ជីវិតទៅក្នុងវ័យ ៣៩ ឆ្នាំ ដោយសារតែជំងឺមហារីកបេះដូង។
ក្នុងនោះ សពរបស់លោក Aom Akkaphan ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើពិធីបុណ្យ នៅឯវត្តមួយកន្លែងនាទីក្រុងបាងកកតាមប្រពៃណី ដោយមានវត្តមានរបស់សាច់ញាតិជិតឆ្ងាយ ជាពិសេសគឺមិត្តៗរួមសិល្បៈជាច្រើននាក់បានចូលរួម។ យ៉ាងណាមិញ ក្នុងនោះមានទិដ្ឋភាពមួយ ដែលធ្វើឱ្យអ្នកចូលរួមទាំងឡាយទប់ទឹកភ្នែកមិនបាននោះ គឺគេបានឃើញ Daria Shevruk ដែលជាភរិយារបស់ Aom Akkaphan បានឈរឱបរូបថតរបស់ស្វាមី រួចសម្រក់ទឹកភ្នែកដោយក្តីសោកស្តាយឈឺចាប់ ដែលត្រូវបាត់បង់ស្វាមីជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏សោកស្តាយចំពោះការបាត់បង់លោក Aom Akkaphan មិនតិចនោះដែរ ព្រោះលោកជាសិល្បករមួយរូប ដែលបានបន្សល់ទុកស្នាដៃច្រើនណាស់នៅក្នុងវិស័យសិល្បៈរបស់ថៃ ហើយអ្នកគាំទ្រក៏បានបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពផងដែរ៕
ប្រភព៖ Sanook