(វីដេអូ) គេល្បី ថេណា Introvert មិនសូវចេះមាត់-កតែឃើញរាំ មានអីសាមីខ្លួនឆ្លើយវិញឡើងសុភាពបុរស
អ្នកគាំទ្រនិយមតាមដានលោក ថេណា ច្បាស់ជាបានជ្រាបហើយ ពីទេពកោសល្យសិល្បៈរបស់លោក ដែលអាចច្រៀង និពន្ធ និង សម្តែងបានយកល្អទៀតផង។
យ៉ាងណាមិញ បើក្រឡេកមកមើលសកម្មភាពនៅខាងក្រៅឆាករបស់លោក ថេណា ឯនោះវិញ តារាចម្រៀងប្រុសរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងប្រុសស្រគត់ស្រគំ ដែលមិនសូវចេះនិយាយស្តីនោះឡើយនៅខាងក្រៅ។
ជាក់ស្តែង ថ្មីៗនេះ មានវីដេអូមួយបានបង្ហោះឡើងលើបណ្តាញសង្គម Tik Tok នៅតុអាហាររវាងលោក ថេណា និង អ្នកនាង Jade កូនប្រសារបស់ក្រុមហ៊ុនស្រាបៀរហនុមាន ជាមួយក្រុមការងារទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ វីដេអូនោះ អ្នកនាង Jade បានជជីកសួរសំណួរប៉ុន្មានម៉ាត់ដល់លោក ថេណា ដែលល្បីថាលោកជាមនុស្ស Introvert។
ក្នុងវីដេអូ Jade បានសួរទៅកាន់លោក ថេណា ថា៖ «គេថា ថេណា Introvert ចុះម៉េចបានឃើញរាំ?»។ ភ្លាមនោះ ថេណា ឆ្លើយថា៖ «លោក អត់ Introvert ទេ! តែជួបអ្នកអត់សូវស្គាល់ លោកអៀន»៕