ផ្ទុះការជជែកលើ ឧកញ៉ា ខេមរៈ សេរីមន្ត ច្រើន ស្រាប់តែ ខាត់ ជេមស៌ ទម្លាយចរិតពិតរបស់មិត្តសម្លាញ់មិនទុកយូរ
និយាយពីតារាចម្រៀងប្រុស លោក ខាត់ ជេមស៌ និង លោក ឧកញ៉ា ខេមរៈ សិរីមន្ត សុទ្ធសឹងតែជាកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស ដែលមានឈ្មោះបោះសំឡេងលើអាជីពនេះដំណាលៗគ្នារាប់ឆ្នាំមកហើយ។
លើសពីនេះ លោក ខាត់ ជេមស៌ និង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏ជាតារាចម្រៀងរួមអាជីពរាប់អានគ្នាស្និទ្ធស្នាលជាច្រើនឆ្នាំមកដែរ ដោយបច្ចុប្បន្នអ្នកទាំងពីរក៏កំពុងស្ថិតនៅក្នុងផលិតកម្មតែមួយផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំងចំពោះតារាចម្រៀងប្រុសចាស់វស្សាទាំងពីររូបនេះ ខណៈបានឃើញការបង្ហោះមួយរបស់លោក ខាត់ ជេមស៌ និយាយពីអត្តចរិតរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងនាមជាមិត្តសម្លាញ់ស្គាល់រាប់អានយូរឆ្នាំ ថាឧកញ៉ាជាមនុស្សមានការគោរព និង រួសរាយខ្លាំង ប៉ុន្តែពេលបំពេញការងារផ្សេងៗ គឺលោកមានការយកចិត្តទុកដាក់ និង ម៉ឺងម៉ាត់ច្បាស់លាស់។
ក្នុងនោះ លោក ខាត់ ជេមស៌ បានរៀបរាប់ថា ៖ «ចរិតពិតរបស់សម្លាញ់ខ្ញុំ គឺគាត់មានការគោរព និង រួសរាយរាក់ទាក់ណាស់ ប៉ុន្តែពេលដែលគាត់បំពេញភារកិច្ចអ្វីមួយ គឺគាត់យកចិត្តទុកដាក់ហើយច្បាស់លាស់បំផុត»៕