ប្រញាប់ណាស់តើ! សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង ដឹកដៃគ្នាថត Pre-Wedding នៅទឹកដីអង្គរឡើងស្វីត
កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ តារាស្រី សុភ័ក្ត្រ កុសុម៉ា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការ ក្រោយពីមានទំនាក់ទំនងស្នេហាបែប Private អស់ជាច្រើនឆ្នាំ។
ក្រោយពីបានទម្លាយពីចំណងស្នេហ៍ក្នុងថ្ងៃពិសេស ពោលគឺថ្ងៃដែលត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការហើយនោះ កញ្ញា សុភ័ក្ត្រ កុសុម៉ា ត្រូវបានមហាជនមានការភ្ញាក់ផ្អើល និង សរសើរដល់ទំនាក់ទំនងរបស់នាង ដោយបានសាងស្នេហ៍យូរឆ្នាំ តែ Private បានយ៉ាងល្អ។
លើសពីនោះ បើតាមការបង្ហាញក្រោយពីថ្ងៃមិត្តប្រុសសុំរៀបការ ការពិតទៅអនាគតស្វាមីរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា គឺតែងតែទៅណាមកណាជាមួយនាងរហូត គ្រាន់តែអ្នកគាំទ្រមិនបានចាប់អារម្មណ៍ ពោលគឺមានតែមិត្តស្និទ្ធស្នាល និង ក្រុមគ្រួសារប៉ុណ្ណោះបានដឹង។
ដោយឡែក ក្រោយពីទិដ្ឋភាពកម្មវិធីសុំរៀបការពីមិត្តប្រុសបានប្រមាណជិត ១ ខែ កញ្ញា សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង បានដឹកដៃគ្នាថតរូប Pre-wedding ហើយ ដោយពិធីការិនីរូបនេះ និង អនាគតស្វាមី បានទៅផ្តិតរូបភាពនៅលើទឹកដីខេត្តសៀមរាប។
ក្នុងនោះ បើទោះមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្តី តែមង្គលការរបស់ សុភ័ក្ត្រ កុសុម៉ា នឹងរៀបចំនៅក្នុងឆ្នាំ ២០២៤ នេះ៕
សូមទស្សនា វីដេអូខាងក្រោម៖