មិនធម្មតា! កំពូលតារាចម្រៀងប្រុសស្រីខ្មែរ ២ រូប បង្កើតម៉ូដកាបូបប៊្រេន ច្នៃដាក់លក់កំពុងផ្ទុះការគាំទ្រខ្លាំង
អ្នកគាំទ្រនិយមតាមដានព័ត៌មានតារាច្បាស់ជាបានជ្រាបហើយថា បច្ចុប្បន្នមានសិល្បករ សិល្បការិនីជាច្រើន មិនត្រឹមតែទទួលបានភាពល្បីល្បាញពីការងាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែសិល្បករ សិល្បការិនីខ្លះ ក៏មានមុខជំនួញបន្ថែមពីការងារសិល្បៈយ៉ាងជោគជ័យដែរ។ ក្នុងនោះ មានសិល្បករ សិល្បការិនីមួយចំនួនបានបង្កើតស្នាដៃ បង្ហាញឈ្មោះរបស់ខ្លួនទៅលើផលិតផលក៏មាន។
ជាក់ស្តែង កំពូលតារាចម្រៀងប្រុសស្រីល្បីឈ្មោះ ២ រូប ប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ ឯណោះវិញ ក៏បានបង្កើតស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍ដែរ ដោយអ្នកទាំងពីរបានបង្កើតគំនិតច្នៃប្រឌិតនៃម៉ូដកាបូប ដោយបានដាក់ឈ្មោះរបស់ខ្លួនលើប៊្រេនកាបូបនោះទៀតផង។
១. អ្នកនាង ឱក សុគន្ធកញ្ញា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្កើតប៊្រេនផ្ទាល់ខ្លួន ដែលមានកាបូប និង សាប៊ូកក់សក់ដោយមានយីហោ «ASK Brand»។ ជាក់ស្តែង ប៊្រេនកាបូប AKS របស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានទីផ្សារ និង ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយបច្ចុប្បន្ន អ្នកនាងបានបើកហាងលក់ជាផ្លូវការហើយ។ ក្នុងនោះ Collection កាបូប ASK របស់កំពូលតារាចម្រៀងស្រីរូបនេះ បានចេញជាបន្តបន្ទាប់ ដោយមានការច្នៃប្រឌិត និង ស្អាតបែបទាន់សម័យ។
២. លោក ណុប បាយ៉ារិទ្ធ
បើទោះជាមិនបានបើកហាងលក់កាបូបយីហោផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែកំពូលតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្កើតស្នាដៃលើទីផ្សារអន្តរជាតិលើវិស័យនេះយ៉ាងល្បីល្បាញ ដោយលោកបានគូរ និង ច្នៃម៉ូដកាបូបឱ្យក្រុមហ៊ុន Aopiya លើ Collection កាបូប Chrisbella។ ក្នុងនោះ កាបូបដែលមានការច្នៃឡើងពីសិល្បករខ្មែរ លោក ណុប បាយ៉ារិទ្ធ គឺមានឈ្មោះថា «chrisbella x Bayyareth» និង បានដាក់លក់នៅតាមបណ្តាប្រទេសជាច្រើនទៀតផង៕