ម៉ាលីន នាំគ្រួសារទៅធ្វើបុណ្យជុំគ្នា ថែមទាំងឆ្លៀតបង្ហើបពីលោកប៉ាប្រកបដោយភាពកក់ក្ដៅ
និយាយពីបេក្ខនារី MasterChef Cambodia រដូវកាលទី ៣ ដ៏ឆ្នើមកញ្ញា ឆៃ តារាម៉ាលីន ក្រៅពីឆក់បានការចាប់អារម្មណ៍តាមដានពីថ្វៃដៃប្រកួតធ្វើម្ហូបដ៏ពូកែរបស់នាង ឃើញថាអ្នកគាំទ្រហាក់ចាប់អារម្មណ៍តាមដានខ្លាំងពីសកម្មភាពខាងក្រៅ ជាពិសេសជីវិតឯកជនរបស់នាងទាក់ទងនឹងរឿងរ៉ាវស្នេហា។
ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខនារី MasterChef Cambodia ដ៏ស្រស់ស្អាតរូបនេះ ខណៈបានកញ្ញាបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីសមាជិកក្រុមគ្រួសាររបស់នាងពេញដោយភាពកក់ក្ដៅ ដោយនាងបានជួបជុំគ្រសារ ប៉ាម៉ាក់ បងប្អូន ទៅវត្តធ្វើបុណ្យដាក់បិណ្ឌជាមួយគ្នាយ៉ាងជ្រះថ្លា។
ក្នុងនោះ ឆៃ តារាម៉ាលីន បានបង្ហោះរូបភាពពេញដោយស្នាមញញឹមជាមួយគ្រួសារភ្ជាប់ជាមួយសារថា ៖ «បិណ្ឌទី ១០ ផ្សងសូមឱ្យជួបប៉ា ម៉ាក់ទៀត បុរសដែលល្អជាងគេគឺ ប៉ា ខ្ញុំជូនបុណ្យផងណាបងៗ»៕