ខួបកំណើតឆ្នាំនេះ ថន ដារ៉ា ទទួលបានស្នាមញញឹមកក់ក្តៅខ្លាំងពីក្រុមគ្រួសារ ជាពិសេសពីស្វាមីបណ្តូលចិត្ត
បើគិតចាប់តាំងពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ មកដល់ពេលនេះ រយៈពេលជិត ៤ ខែមកហើយ ដែលអតីតពិធីការិនី ថន ដារ៉ា បងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានរៀបការនឹងស្វាមីទី ២ គឺ ឯកឧត្តម ឃី សុវណ្ណរតនា។
ក្នុងនោះ ក្រោយពីរៀបការហើយ អ្នកគាំទ្រឃើញថា គូស្នេហ៍វ័យចំណាស់មួយគូនេះ តែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នា ពោរពេញដោយសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃមិនដែលខាននោះឡើយ។ ម្យ៉ាងវិញទៀតនោះ អ្នកនាង ថន ដារ៉ា ក៏ត្រូវបានមហាជនលួចច្រណែនពីវាសនារបស់នាង ដែលមានស្វាមីតាមមើលថែ យកចិត្តទុកដាក់បំពេញបំណង និង ឱ្យតម្លៃទៀតផង។
ជាក់ស្តែង កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង ថន ដារ៉ា បានរៀបចំកម្មវិធីខួបកំណើតជាលក្ខណៈគ្រួសារ និង មិត្តភក្តិស្និទ្ធស្នាលយ៉ាងសប្បាយរីករាយមិនខុសពីឆ្នាំមុនៗឡើយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យពិធីខួបកំណើតឆ្នាំនេះ របស់អតីតពិធីការិនីរូបនេះ កាន់តែមានភាពកក់ក្តៅទៀតនោះ គឺអ្នកនាងមានស្វាមី នៅក្បែរពោរពេញដោយសុភមង្គល៕