(វីដេអូ) រវល់ការងារក្នុងស្រុកស្អេកស្កះ ឧកញ៉ា ខេមរៈ សិរីមន្ត នៅឆ្លៀតនាំភរិយាបណ្ដូលចិត្តដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងហាយសូរ
គិតមកដល់ពេលនេះ រយៈពេលជាង ១១ ឆ្នាំមកហើយ ដែលកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ដែលពេលនេះ លោកឧកញ៉ា និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។
កន្លងមក មហាជនអ្នកគាំទ្របានដឹងហើយពីជីវិតឯកជនរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយពេលនេះ លោកឧកញ៉ា និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃផង។
តួយ៉ាង ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់កំពូលតារាចម្រៀងប្រុសរូបនេះទៀត ទោះបីជាលោកឧកញ៉ាមានភាពមមាញឹកនឹងការងារមុខជំនួញ និង សិល្បៈខ្លាំងយ៉ាងណា ក៏លោកនៅតែឆ្លៀតពេលសាងសុភមង្គលជាមួយគ្រួសារ ដែលបានឃើញដឹកដៃភរិយាបណ្ដូលចិត្តដើរកម្សាន្តនៅលើទឹកដីសហរដ្ឋអាមេរិកយ៉ាងហាយសូរ និង មានក្ដីសុខខ្លាំង។
ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចអ្នកសិល្បៈជាច្រើន បានបញ្ចេញមតិសរសើរពីជីវិតគ្រួសារដ៏កក់ក្ដៅ និង ជូនពរជីវិតប្ដីប្រពន្ធរបស់លោកឧកញ៉ាកាន់តែមានសុភមង្គលជោគជ័យក្នុងជីវិតថែមទៀត៕