(វីដេអូ) លេងឈុតធំ! នាយ ពាក់មី និង នាយ គ្រឿន កែនអ្នកភូមិមកវេចអន្សមខែភ្ជុំចំនួន ២០២៤ នំ
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នឹងកៀកខិតជិតមកដល់ហើយនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នឹងវីដេអូមួយរបស់ វីជេ ដាដា ដែលបានថតនូវសកម្មភាពក្នុងផ្ទះ នាយ ពាក់មី និង នាយ គ្រឿង នាឯខេត្តស្វាយរៀង។
ក្នុងនោះដែរ វីជេ ដាដា បានបង្ហាញនូវសកម្មភាពរបស់ នាយ ពាក់មី និង នាយ គ្រឿន បានកែនកនអ្នកភូមិមកវេចអន្សមទ្រង់ទ្រាយធំ ដោយសរុបចំនួន ២០២៤ នំ ដើម្បីឱ្យត្រូវនឹងឆ្នាំ ២០២៤។
តាមរយៈវីដេអូនោះ វីជេ ដាដា បានឱ្យដឹងថា នាយ ពាក់មី និង នាយ គ្រឿន បានទិញអង្ករ ៦០០ គីឡូ ស្មើនឹង ១២ ប៉ាវ, សាច់ជ្រូក ២០០ គីឡូ និង គ្រឿងផ្សំផ្សេងៗទៀតជាច្រើនសម្រាប់ការវេចអន្សម។ លើសពីនោះ គ្រាន់តែចង្ក្រានខ្ទះត្នោតចម្អិនអន្សម គឺមានដល់ជាង ៦០ ចង្ក្រានឯណោះ៕