លើកទី ១ Nick Taylor បញ្ចេញរូបស្វីតជាមួយ រ៉ាប៊ី ថែមទាំងហៅនាងសុទ្ធតែអូនសម្លាញ់
មហាជនអ្នកតាមដានពីទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង កីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor បានឃើញហើយថាពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពផ្អែមល្ហែមលើបណ្ដាញសង្គមខ្លាំងឡើង ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស។
ដ្បិតតែមិនបានប្រកាសឈ្មោះជាគូស្នេហ៍ជាសាធារណៈ និង ប្រើពាក្យត្រឹមមើលចិត្តគ្នាសិនមែន ប៉ុន្តែរាល់សកម្មភាព ក៏ដូចជាពាក្យសម្ដីរបស់ប្រុសសង្ហាស្រីស្អាតមួយគូនេះ បានស្ដែងឱ្យមហាជនបានឃើញអ្នកទាំងពីរកំពុងទាក់ទងគ្នាជាគូសង្សារ និង ត្រៀមចាប់ដៃគ្នាជាគូជីវិតក្រោមការដឹងឮពីចាស់ទុំផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ រ៉ាប៊ី និង Nick Taylor កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ខណៈបានឃើញលោក Nick Taylor បានបង្ហោះរូបភាពដំណើរកម្សាន្តដ៏ផ្អែមល្ហែមជាមួយ រ៉ាប៊ី និង ជារូបភាពថើបគ្នាយ៉ាងផ្អែមលើកដំបូង ថែមទាំងលោកពោលពាក្យទៅកាន់នាងហៅសុទ្ធតែអូនសម្លាញ់ទៀតផង។ សារនោះ លោក Nick Taylor បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «Refreshing holiday with oml»៕