(វីដេអូ) ទោះបោះបង់សិទ្ធិប្រកួត MGI 2024 ប៊ី សុធារី នៅបារម្ភបវរកញ្ញាភូមា រហូតផ្តាំផ្ញើពាក្យក្នុងចិត្តទាំងនេះ
ដូចមហាជនបានជ្រាបមកហើយថា ក្រោយពីការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកម្មវិធី Miss Grand International 2024 គឺកំពុងតែផ្ទុះការវែកញែកយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។
ក្នុងនោះ ស្របគ្នាកំពុងតែផ្ទុះការវែកញែក អ្នកគាំទ្រក៏មានការសោកស្តាយនៃការបោះបង់ការប្រកួតរបស់ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធារី ក្នុងកម្មវិធី Miss Grand International 2024 នៅឯប្រទេសថៃផងដែរ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រជាច្រើន ក៏បានពេញចិត្ត និង គាំទ្រយ៉ាងពេញទំហឹងនៃការសម្រេចចិត្តមួយនេះរបស់ ប៊ី សុធារី ដូចគ្នា។
ខណៈមិនបានទៅចូលរួមប្រកួត ក៏មានបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងទៀត ដែលកំពុងបន្តការប្រកួតនៅប្រទេសថៃ បានបង្ហាញការសោកស្តាយ និង ផ្ញើក្តីស្រឡាញ់ ក៏ដូចជាការជូនពរជាច្រើនមកកាន់កញ្ញា ប៊ី សុធារី ផងដែរ។
ដោយឡែក អ្វីដែលអ្នកគាំទ្រកំពុងតែផ្ទុះការចាប់អារម្មណ៍ និង សរសើរដល់ទឹកចិត្តរបស់កញ្ញា ប៊ី សុធារី បវរកញ្ញារបស់កម្ពុជានោះ ដោយនាងបានបង្ហោះវីដេអូនៅលើគណនី Tik Tok ជាមួយនឹង Miss Grand Myanmar 2024 នាង Thae Su Nyein និង អមសារបង្ហាញក្តីបារម្ភដល់បវរកញ្ញារូបនេះផងដែរ។
ក្នុងនោះ ប៊ី សុធារី បានរៀបរាប់ជាភាសាអង់គ្លេសថា៖ «My journey has ended but hers is still on the way. I wish you nothing but successful and all best on your journey my baby Thae Thae @Thae Su Nyein please support her and protect her at all cost Cambodian fans and thank you so much to all my Cambodian, Burmese, Vietnamese and all fans from all around the world for your cheering and encouragement. I love you all» ដែលមានអត្ថន័យជាភាសាខ្មែរថា៖ «ដំណើរប្រកួតរបស់ខ្ញុំបានបញ្ចប់ ប៉ុន្តនាងវិញនៅកំពុងបន្តនៅឡើយ។ ខ្ញុំគ្មានអីជូនពរនាងទេ ក្រៅពីឱ្យនាងទទួលបានភាពជោគជ័យ និង ល្អបំផុតក្នុងដំណើរប្រកួតរបស់នាងណា My baby Thae Thae។ អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា សូមបង្ហាញការគាំទ្រ និង ការពារនាងតាមដែលអាចធ្វើបាន ហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជារបស់ខ្ញុំ, ប្រជាជនភូមា, ប្រជាជនវៀតណាម និង អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក សម្រាប់ការលើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ។ ស្រឡាញ់អ្នកទាំងអស់គ្នា»៕