ក្ដៅដូចបាយពុះ! លោក Nawat និយាយក្នុងឡាយក្ដែងៗពីលោក អ៊ិន សុភិន ជុំវិញរឿងសុំទិញសិទ្ធិ MGC ឆ្នាំក្រោយ
ក្រោយពីមានរឿងចម្រូងចម្រាស់ទាក់ទងនឹងការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជា កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Nawat ដែលជាប្រធានស្ថាប័ន Miss Grand International ក៏បានចេញមុខមកផ្ដល់បទសម្ភាសជាមួយនឹងសារព័ត៌មាននៅក្នុងស្រុកថៃ។
យ៉ាងណាមិញ ក្នុងនោះលោក Nawat ថែមទាំងបានទាក់ទងទៅកាន់លោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រងកម្មវីធី Miss Grand Cambodia នៅនឹងមុខអ្នកសារព័ត៌មានជាច្រើនថា លោកនៅមិនទាន់ទៅខេត្តសៀមរាបនៅឡើយទេ បើសិនជាការប្រកួតឆ្នាំនេះបានរលូន លោកចង់ឱ្យលោក អ៊ិន សុភិន នាំទៅខេត្តសៀមរាបម្តងទៀត ដោយឱ្យលោក អ៊ិន សុភិនរៀបចំការចំណាយឱ្យទាំងអស់។
លើសពីនេះទៅទៀតលោក Nawat បានឱ្យលោក អ៊ិន សុភិន នាំយកក្រុមសារព័ត៌មានទៅទៀតផង ដើម្បីលោកបានប្រគល់សិទ្ធិ Miss Grand Cambodia ឱ្យលោក អ៊ិន សុភិន នៅនឹងមុខពួកគេតែម្តង។
តាមសម្ដីរបស់លោក Nawat នៅក្នុងកិច្ចសម្ភាសនោះបានឱ្យដឹងទៀតថា លោក អ៊ិន សុភិន បានទទួលយល់ព្រមគ្រប់បែបយ៉ាង ដោយធានាថានឹងមើលថែបវរកញ្ញា នឹងក្រុមកាងាររបស់ Miss Grand International ទៀតផង។ លើសពីនេះ លោក Nawat ថែមទាំងបានបង្ហាញឆាតដែលអ្នកទាំងពីរទាក់ទងគ្នា និង វីដេអូខលភ្លាមៗនៅក្នុងកិច្ចសម្ភាសតែម្ដង៕