(វីដេអូ) ប៊ី សុធារី ចង់ឱ្យ Miss grand ថៃ នាង Malin សាកញ៉ាំពងក្រួចម្ដងទៀត ដើម្បីជំនួយខួរក្បាលក្រែងបានឆ្លាតជាងមុន
និយាយទាក់ទងនឹង Miss Grand Thailand 2024 នាង Malin ស្របពេលត្រឡប់ទៅដល់ប្រទេសថៃវិញ បានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាមានការហួសចិត្តខ្លាំង ខណៈបានឃើញនាងសម្រក់ទឹកភ្នែកដើរតួកម្សត់នៅព្រលានយន្តហោះ ព្រមទាំងរៀបរាប់រឿងរ៉ាវបទពិសោធរបស់ខ្លួននៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃកន្លងមកនេះ ជាពិសេសជុំវិញរឿងរ៉ាវនៅលើទូកលម្ហែរបស់កម្ពុជា។
ក្នុងនោះ នាង Malin បានរៀបរាប់ឱ្យដឹងថា ទូកមកមិនត្រូវពេលវេលា ការសម្របសម្រួលមិនស៊ីចង្វាក់ នាងត្រូវថតរូបនៅកន្លែងកំពង់ រីឯផ្លូវចុះទៅក៏ជាផ្លូវលាតទៀត នាងមានអារម្មណ៍មិនមានសុវត្ថិភាពសោះ ព្រមទាំងអាហារនាងត្រូវញ៉ាំសណ្តែកដី និង ពងក្រួច។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាកាន់តែមានការហួសចិត្តខ្លាំងទៀត ពេលដែល MGT 2024 រូបនេះ បាននិយាយពីពងក្រួច ដែលនាងបានសាកញ៉ាំនោះ មានកូនដូចមានដង្កូវនៅក្នុងនោះ ដែលធ្វើឱ្យបេក្ខជនផ្សេងៗមិនហ៊ានញ៉ាំទៀតផង។
យ៉ាងណាមិញ ក្រោយពីឃើញការរៀបរាប់របស់ Malin បែបនេះ ធ្វើឱ្យមហាជនកម្ពុជាកំពុងផ្ទុះការចែករំលែកវែកញែក និង បង្ហាញចិត្តសង្វេគបែបហួសចិត្តចំពោះនាងជាខ្លាំង។
ចំពោះរឿងពងក្រួចនេះដែរ មកដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ មហាជនអ្នកគាំទ្រកំពុងផ្ទុះការចែករំលែក និង បង្ហាញការពេញចិត្តខ្លាំងចំពោះការនិយាយរបស់បវរកញ្ញា ប៊ី សុធារី ក្នុងសន្និសីទសារព័ត៌មាន ដោយបានផ្ដាំទៅកាន់ MGT 2024 នាង Malin ដែលឱ្យនាងសាកញ៉ាំពងក្រួចនេះម្ដងទៀត ព្រោះតែ ប៊ី សុធារី ដឹងថាពងក្រួចមានស្គាល់ច្រើន មានគុណប្រយោជន៍សម្រាប់សុខភាពច្រើន បើ Malin បានសាកម្ដងទៀត ក្រែងអាចជំនួយខួរក្បាលនាងឱ្យឆ្លាតជាងមុនខ្លះ កុំឱ្យល្ងង់ចូលចិត្តនិយាយអ្វីដែលមិនល្អមិនគួរនិយាយទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖