លោក Nawat និយាយមិនអៀនមាត់ថា MGC ល្ងង់ ហ៊ានបោះចោលសិទ្ធិប្រកួត Miss Grand 2025 ឱ្យខ្លួនបានចំណេញលុយ ១ លានបាត
ពិតជាកំពុងតែមានចំហាយក្តៅឆេះឆួលខ្លាំងណាស់ពីសំណាក់មហាជនអ្នកគាំទ្រ ទាក់ទងនឹងរឿងចម្រូងចម្រាសនៃការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International របស់ថៃ។
យ៉ាងណាមិញ នៅក្នុងការសម្ភាសកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Nawat ដែលជាប្រធានស្ថាប័ន MGI បានបោះសម្តីច្រើនណាស់មកលើខាង MGC កម្ពុជា។ ក្នុងនោះអ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺលោក Nawat បាននិយាយដោយអកប្បកិរិយាសប្បាយចិត្តឌឺដងថា ខ្លួនបានលុយជិតមួយលានបាតចូលហោប៉ៅយ៉ាងស្រួល ព្រោះខាងអ្នកគ្រប់គ្រង MGC ល្ងង់ណាស់ ដែលបានបោះចោលសិទ្ធិការប្រឡងនៅឆ្នាំក្រោយនេះដោយខ្លួនឯង លោកពិតជាអរគុណយ៉ាងខ្លាំង។
ដោយឡែក អ្នកកាសែតឯណោះវិញទៀតសោតក៏នាំគ្នាសាទរលោក Nawat ដោយមិនខ្មាសអៀនដូចគ្នា ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនៅកម្ពុជាឃើញហើយរឹតតែមានការហួសចិត្ត និង ឆេះដុំមួយកម្រិតទៀត៕