ជីវិតផុយស្រួយមែន! ប៉ុន្មានម៉ោងមុននៅច្រៀងសុខៗសោះ អតីតបេក្ខជន Cambodian Idol ថុល លីណា បានបាត់បង់ជីវិ.-តត្រឹមមួយប៉ប្រិចភ្នែក
នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលរន្ធត់ចិត្ត និង សោកស្ដាយខ្លាំង ក្រោយពីទទួលដំណឹងថាអតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia គឺលោក ថុល លីណា បានបាត់បង់ជីវិតទៅហើយ។
បើតាមរយៈការបង្ហោះចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកពីអ្នកសិល្បៈជាច្រើនបានឱ្យដឹងថាលោក ថុល លីណា បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។
ដំណឹងមរណភាពរបស់តារាចម្រៀងប្រុសរូបនេះ បានធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីពសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ៕