ស្រណោះណាស់! វីដេអូចុងក្រោយ ថុល លីណា ឡើងច្រៀងនៅ Pub មួយយ៉ាងរីករាយ មិនដឹងថាជាវេលាចុងក្រោយទេ
ដំណឹងមរណភាពរបស់អតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia លោក ថុល លីណា នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ នេះ ពិតជាធ្វើឱ្យមហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន មានសេចក្ដីស្រណោះសោកស្ដាយខ្លាំងចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក ព្រមទាំងនាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារនៃសពផងដែរ។
ចំពោះមរណភាពរបស់អតីតបេក្ខជន Cambodian Idol រូបនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអាណិត ស្រណោះអាល័យថែមទៀត ក្រោយពីបានឃើញវីដេអូនៃសកម្មភាពចុងក្រោយរបស់លោក ដែលបានច្រៀងលើឆាកតន្រ្តីមួយច្រៀងលេងបម្រើអារម្មណ៍ទស្សនិកជនយ៉ាងសប្បាយរីករាយទាំងមិនដឹងថា នោះជាពេលវេលាចុងក្រោយរបស់ខ្លួនឯងឡើយ ដោយរូបលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅខ្ទង់ម៉ោង ២ រសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ មុនពេលជួបគ្រោះថ្នាក់រហូតបាត់បង់ជីវិត។
វីដេអូនោះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រចែករំលែក និង ភ្ជាប់ជាមួយសារបង្ហាញការអាណិតសោកស្ដាយបន្តបន្ទាប់ ដែលក្នុងនោះ ក៏បានឃើញតារាចម្រៀងប្រុស នាង ដាវីន ក៏បានចែករំលែករៀបរាប់ថា ៖ «ពុទ្ធោបងអើយ 9 ម៉ោងមុនបងនៅសោះ ពេលនេះឮដំណឹងបងស្លាប់»៕
សូមទស្សនាវីដេអូខាងក្រោម៖