(វីដេអូ) ប្រកួតចប់ប៉ុន្មានថ្ងៃ អ៊ិន លក្ខិណា ហោះទៅវៀតណាមម្ដងទៀតក្នុងនាមជា Top10 នៃ Miss Cosmo ដើម្បីចូលរួមកម្មវិធីធំមួយ
ពិតណាស់ Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូនលើឆាកប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាម ដោយទទួលបានលទ្ធផលមួយដ៏ល្អលើកមុខមាត់ប្រទេស ដែលបានឈានចូល Top 10 នៃ Miss Cosmo 2024 និង ឈ្នះពាន COSMO SOCIAL AMBASSADOR នៃកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏អស្ចារ្យនេះ។
ក្រោយពី កញ្ញា អ៊ិន លក្ខិណា ធ្វើបានយ៉ាងល្អលើឆាកអន្តរជាតិមួយនេះ នាងកំពុងក្លាយជាបវរកញ្ញាមួយរូបលេចធ្លោខ្លាំង ឆក់បានបេះដូងអ្នកគាំទ្រវិស័យកញ្ញាជាច្រើន ដែលស្រឡាញ់ពេញចិត្ត និង មានមោទកភាពខ្លាំងចំពោះនាង។
យ៉ាងណាមិញ បន្ទាប់ពីប្រកួតចប់ត្រឡប់មកមាតុភូមិវិញប៉ុន្មានថ្ងៃ ថ្មីៗនេះ ក៏បានឃើញបវរកញ្ញា អ៊ិន លក្ខិណា ហោះទៅប្រទេសវៀតណាមវិញ ដើម្បីបំពេញការងារក្នុងនាមជាបវរកញ្ញា Top 10 នៃ Miss Cosmo 2024 ដោយបានឃើញវត្តមានរបស់នាងក្នុងកម្មវិធី Vietnam Next-Gen fashion show។
ចំពោះវត្តមានក្នុងកម្មវិធី Vietnam Next-Gen fashion show នៅវៀតណាមនេះដែរ អ៊ិន លក្ខិណា ឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីអ្នកគាំទ្រកម្ពុជា ជាមួយនឹងការដើរបង្ហាញម៉ូដយ៉ាងលេចធ្លោក្នុងនាមជាបវរកញ្ញានៃកម្មវិធីអន្តរជាតិម្នាក់៕
សូមទស្សនាវីដេអូខាងក្រោម៖