(វីដេអូ) ខុសទំនង! តា Nawat ប្រាប់មូលហេតុមិនចុះទូកជាមួយក្រុមកាងារ MGC ព្រោះមិនទុកចិត្តខ្លាចមានអ្នកធាក់ទម្លាក់ទឹកដូចរឿងក្តី Tangmo
រឿងរ៉ាវចម្រូងចម្រាស់នៃការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International ថៃ មកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយភាគីខាងថៃ ជាពិសេសគឺលោក Nawat តែងតែបោះសម្តីឌឺដងផ្លែផ្កាមកកាន់ MGC ជារឿយៗ។
ក្នុងនោះ សម្តីដែលគួរឱ្យហួសចិត្តបំផុត ដែលតា Nawat បាននិយាយនៅក្នុង Live របស់ខ្លួន គឺលោកបានទម្លាយថាមនុស្សយើងពិតជាអាក្រក់ណាស់ ធ្វើឱ្យលោកនឹកដល់រឿងក្តីរបស់ Tangmo ហើយវាពិតជាល្អហើយ ដែលលោកមិនបានទៅចុះទូកជាមួយនឹងក្រុមកាងារ MCG ព្រោះស្រួលមិនស្រួលអាចមានអ្នកបន្លំធាក់ទម្លាក់ទឹក ហើយប្រាប់ថាជាឧប្បទ្ទវហេតុក៏ថាបាន។
យ៉ាងណាមិញ មកទល់ពេលនេះ លោក Nawat ក៏នៅតែឡាយនិយាយឌឺដងផ្លែផ្កាមកាន់ខាង MGC មិនដាច់សោះ ដែលធ្វើឱ្យមហាជនហួសចិត្ត និង ខឹងសម្បាជាមួយនឹងពាក្យសម្តីលោកជារឿយៗ៕