អ្នកជិតដិត អតីតបេក្ខភាព Cambodian idol ថុល លីណា ទម្លាយរឿងចម្លែកមួយរកឃើញលើសាកស.-ព
មរណភាពរបស់អតីតបេក្ខភាព Cambodian idol រដូវកាលទី ២ និង X Factor Cambodia លោក ថុល លីណា កាលពីយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ កំពុងក្លាយជាភាពសោកសៅធំមួយសម្រាប់ក្រុមគ្រួសារសាច់ញាតិបងប្អូន និង មិត្តភក្ដិក្នុងចង្កោមសិល្បៈជាមួយគ្នា។
តាមព័ត៌មានបានឱ្យដឹងថា លោក ថុល លីណា បានបាត់បង់ជីវិតដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នសាកសពលោកត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដែរ ប៉ុន្ដែអ្វីដែលប្លែកនោះ គឺមានគណនីឈ្មោះ Julyka ជាអ្នកសិល្បៈរាប់អានគ្នាជិតដិតនៅកំដរសពរបស់ ថុល លីណា ផ្ទាល់បានបង្ហោះសារមួយពីសភាពប្លែករបស់សព ហាក់ដូចជាលោក ថុល លីណា មិនបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍អ៊ីចឹង។
នារីស្គាល់គ្នាជិតដិតនឹងលោក ថុល លីណា ដែលបានឃើញសាកសពលោកផ្ទាល់ បានបង្ហោះសារប្រកបដោយចម្ងល់ថា ៖ «ខ្ញុំឆ្ងល់ណាស់បងប្អូនយើង ជួយគិតប្អូនតិចបងៗ បង ថុល លីណា គ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមុខមាត់ដៃជើងខ្លួនប្រាណអត់មានរបួសទេស្អាតបាតធម្មតា តែក្បាលគាត់រយះធំជ្រៅណាស់ដូចគេកាប់ចឹង»។
ការបង្ហោះមួយនេះ បានធ្វើឱ្យផ្ទុះមតិវែកញែកជាច្រើន ដោយស្នើឱ្យប៉ូលិសធ្វើកោសល្យវិច្ឆ័យដើម្បីបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៃការស្លាប់របស់លោក ថុល លីណា ផងដែរ៕