អ្នកណា Unprofessional ឱ្យប្រាកដ? តារាស្រី គីមគីម គាំងស្តូកពេលឃើញការរៀបចំ MGI 2024 នៅថៃ រាក់កំភែល
ជាការពិត ក្រោយពីកម្មវិធី MGI ប្រកាសថាកម្ពុជាមិនអាចបន្តធ្វើជាម្ចាស់ផ្ទះរបស់ MGI 2024 រីឯខាងស្ថាប័ន Miss Grand Cambodia ក៏បានធ្វើការប្រកាសបញ្ចប់ការរៀបចំធ្វើជាម្ចាស់ផ្ទះដូចគ្នាហើយនោះ រឿងរ៉ាវចម្រូងចម្រាស់ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយភាគីខាងថៃ ជាពិសេសគឺលោក Nawat តែងតែបោះសម្តីឌឺដងផ្លែផ្កាមកកាន់ MGC ជារឿយៗ។
ក្នុងភាពចម្រូងចម្រាស់នេះដែរ មហាជនអ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថា ពាក្យដែលពេញនិយមត្រូវបានស្ថាប័ន MGI ពោលគឺលោក Nawat បានប្រើពាក្យមកកាន់ស្ថាប័ន MGC ដែលជាអ្នកសហការរៀបចំ MGI 2024 ថា Unprofessional ខណៈដែលក្រុមការងារកម្ពុជា បានរៀបចំបានយ៉ាងល្អ និង សម្បូរបែបគ្រប់បែបយ៉ាង។
ដោយឡែក ស្របពេលកម្មវិធី MGI 2024 កំពុងតែបន្តដំណើរការប្រកួតនៅប្រទេសថៃ ក្រោយកម្ពុជាបានដកខ្លួនធ្វើជាអ្នកសហការរៀបចំហើយនោះ ក៏មានរូបភាពជាច្រើននៃដំណើរការកម្មវិធីបានបង្ហោះឡើងលើគណនី IG របស់ MGI។
យ៉ាងណាមិញ ស្រាប់តែមានរូបភាពមួយសន្លឹកក្នុងការរៀបចំកម្មវិធី MGI 2024 នាប្រទេសថៃ ដែលជាកន្លែងផ្ទាំងរូបភាពសម្រាប់បវរកញ្ញាឈរថតរូប ខណៈដែលសូម្បីតែកម្រាលព្រំក៏គ្មានកំពុងតែផ្ទុះចែករំលែក ជាពិសេសត្រូវបានតារាស្រី កញ្ញា គីមគីម ដែលជាក្រុមការងាររៀបចំកម្មវិធី MGI 2024 នៅក្នុងប្រទេសកម្ពុជាកន្លងមក យកមកបង្ហោះ និង ភ្ជាប់សារយ៉ាងចាក់ដោតថា «ដៀលពួកខ្ញុំសុទ្ធ unprofessional ហើយមើលអ្នក professional គេធ្វើ! Thank you Kha»៕