មិនញឹន! តា Nawat នៅតែបោះសម្តីឡូយ ខណៈស្ថានទូតថៃព្រមានឱ្យប្រយ័ត្នសម្ដី ចៀសវាងមានជម្លោះរវាងប្រទេស
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក Nawat បានផ្តល់បទសម្ភាសនៅចំពោះមុខអ្នកកាសែតជាថ្មីទាក់ទងនឹងរឿងចម្រូងចម្រាស់រវាងកម្ពុជា ថៃ លើការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Grand International 2024 របស់កម្ពុជាជាមួយនឹងស្ថាប័ន Miss Grand International ។
លោក Nawat បានឱ្យដឹងថា ខាងស្ថានទូតថៃ បានទាក់ទងមកឱ្យលោកប្រយ័ត្នរឿងទំនាក់ទំនងរវាងប្រទេសបន្តិច ហើយលោកក៏បានតបទៅវិញថា ឱ្យខាង MGC ស្ងាត់មាត់ទៅ បើមិនដូច្នោះទេទំនាក់ទំនងវានឹងប៉ះពាល់មែនទែន។ លើសពីនេះ លោក Nawat បានបន្តថា បញ្ហានេះគឺបញ្ហារវាងបុគ្គល មិនមែនជាបញ្ហារវាងប្រទេស ប៉ុន្តែខាង MGC ជាអ្នកបង្កជម្លោះ និង ព្យាយាមញុះញង់ឱ្យមហាជនកើតទៅជាកំហឹងរួម ទើបបង្កទៅរឿងបែបនេះ។
លោក Nawat និយាយបន្តយកល្អទៀតថា វាមិនមានហេតុផលដែលត្រូវឱ្យលោកអូសបញ្ហានេះចូលទៅជាបញ្ហាប្រទេសជាតិនោះទេ លោកក៏យល់ដល់ប្រវត្តិសាស្រ្តរបស់កម្ពុជាដែរ ដែលត្រូវឆ្លងកាត់សង្រ្គាមជាច្រើនដង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖