ភ្លេចៗខ្លួន! HyunA និង Yong Junhyung ដឹកដៃគ្នាចូលរោងការនៅថ្ងៃនេះហើយ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នេះ អតីតសមាជិកក្រុម 4minute តារាចម្រៀង HyunA និង អតីតសមាជិកក្រុម Highlight តារាចម្រៀង Yong Junhyung នឹងត្រៀមខ្លួនដឹកដៃគ្នាចូលរោងការតាមប្រពៃណីប្ដូរឈ្មោះក្លាយជាប្ដីប្រពន្ធពេញច្បាប់ហើយ។
ពិធីអាពាហ៍ពិពាហ៍របស់តារាទាំងពីរនេះ នឹងរៀបចំឡើងលក្ខណៈ outdoor នៅរីស៊តប្រណីតមួយកន្លែងក្នុងក្រុងសេអ៊ូល ដោយមានការអញ្ជើញចូលរួមត្រឹមតែក្រុមគ្រួសារទាំងសងខាង និង មិត្តជិតស្និទ្ធរបស់ពួកគេទាំងពីរតែប៉ុណ្ណោះ។
គួររំឭកថា តារាចម្រៀង HyunA និង Yong Junhyung បានប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង៕