វ៉ាវ! កៅឆាយវគ្គដំបូង Rapper Fighter ឌីជេ ក្តិប បង្ហាញមុខធ្វើឱ្យ Coach អង្គុយលើកៅអីមិនជាប់
កាលពីរាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighter បានធ្វើការចាក់បញ្ចាំងជាផ្លូវការនៅសប្តាហ៍ដំបូងរបស់ខ្លួនហើយ ដោយមានការចូលរួមប្រកួតពីសំណាក់បេក្ខជនជាច្រើនសុទ្ធសឹងតែមានទេពកោសល្យ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងការចាក់ផ្សាយនៅសប្តាហ៍ទី ១ នេះ កម្មវិធី Rapper Fighter បានធ្វើឱ្យទស្សនិក ក៏ដូចជា Coach ទាំង ៥ រួមមាន លោក KingChi, លោក RuthKo, លោក ពន្លឺ, លោក សុជាតិ និង លោក វុទ្ធា ងើបពីកៅអីទាំងក្តីរំភើប និង គោរពក្រោយពីបានឃើញតារាកិត្តិយសឡើងមកសម្ពោធឆាកប្រកួតចម្រៀងនេះ។
ក្នុងនោះដែរ តារាកិត្តិយស ដែលបានធ្វើឱ្យ Coach និង អ្នកគាំទ្រស្រែកហ៊ោពេញ Studio នោះ គឺ ឌីជេ ក្តិប ដែលជារៀមច្បងមួយរូបក្នុងវិស័យចម្រៀងរ៉េប។ លើសពីនោះ ក្រោយពីឃើញ ឌីជេ ក្តិប ហើយ Coach ទាំង ៥ ក៏បានបង្ហាញអារម្មណ៍រំភើប និង រៀបរាប់ពីការគោរពដល់ ឌីជេ ក្តិប ថែមទៀតផង៕